មិនអាចសម្រកទម្ងន់បាន
នៅពេលដែលរាងកាយមានការលំបាក ក្នុងការយកកាកសំណល់ ចេញពីរាងកាយ វានឹងបង្កជាបញ្ហាប្រឈម សម្រាប់ការសម្រកទម្ងន់។ ខ្លាញ់ដែលមាននៅក្នុងសរីរាង្គខាងក្នុង ជាលទ្ធផលបានមកពីសារធាតុពុល ដែលមាននៅខាងក្នុងរាងកាយ ហើយជាធម្មតា នៅជុំវិញតំបន់ពោះ។ អាហារសមស្រប និងការធ្វើលំហាត់ប្រាណ ប្រហែលជាមិនមានប្រសិទ្ធភាព សម្រាប់ការយកជាតិខ្លាញ់ ចេញពីសរីរាង្គខាងក្នុងនោះទេ។

រលាកសន្លាក់
ការបង្កើតបានជាគ្រីសស្តាល់នៃអាស៊ីតអ៊ុយរិច គឺជាលទ្ធផលនៃការកកើតឡើង នៃអាស៊ីតអ៊ុយរិចក្នុងរាងកាយ ដូច្នេះ វានឹងនាំឲ្យមានការកើនឡើង នៃសារធាតុពុល។ គ្រីសស្តាល់នៃអាស៊ីតអ៊ុយរិចស្រួចៗទាំងនេះ នឹងចូលទៅក្នុងសារធាតុរាវ ដែលនៅជុំវិញសន្លាក់ និងបង្កឲ្យមានការឈឺចាប់ និងភាពមិនស្រួល។
អស់កម្លាំងរ៉ាំរ៉ៃ
ការសិក្សាមួយបានលើកឡើងថា មនុស្សដែលប៉ះពាល់នឹងសារធាតុគីមី និងអ្នកដែលបានញ៉ាំអាហារ ដែលមានជាតិពុល គឺមានហានិភ័យខ្ពស់ ទៅនឹងស្ថានភាពគ្រោះថ្នាក់ នៅផ្នែកខាងក្នុងរាងកាយ។
មានក្លិនខ្លួន
ភាពស្អុយរលួយ ដែលមាននៅខាងក្នុង អាចបង្ហាញបាន ដោយការមានក្លិនខ្លួនខ្លាំង។ ការសិក្សាបានបង្ហាញថា សត្វឆ្កែអាចកំណត់ដឹងពីទឹកនោម របស់អ្នកដែលមានជំងឺមហារីកប្លោកនោម ដោយការហិតក្លិនទឹកនោម។
បញ្ហាស្បែក
ការកន្ទួលលើស្បែក និងជំងឺស្បែក អាចបណ្តាលមកពី រាងកាយដែលមានជាតិពុលច្រើនពេក។
ការរំលាយអាហារមិនបានល្អ
ហើមពោះ ផោម និងមិនរំលាយអាហារ អាចបង្ហាញពីវត្តមាន នៃសារធាតុពុលដ៏លើសលប់ នៅក្នុងរាងកាយ។ ម្ហូបអាហារដែលរំលាយមិនបានត្រឹមត្រូវ នៅតែមាននៅក្នុងរាងកាយ ដែលជាហេតុបណ្តាលឲ្យមានខ្យល់ពេញពោះ និងហើមពោះជាដើម៕