ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែធ្វើក្នុងពេលញ៉ាំបាយ ដើម្បីកាត់បន្ថយការពិសារឆ្អែតជ្រុល។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកបរិភោគបាយ អ្នកមិនគួរមើលទូរស័ព្ទ ឬមួយក៏ជជែកគ្នាលេងជាមួយមិត្តភក្តិឡើយ ព្រោះវាអាចធ្វើឲ្យអ្នកញ៉ាំច្រើនដោយមិនដឹងខ្លួន។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងណាស់។
- អ្នកគួរតែព្យាយាមក្នុងការទំពារឲ្យម៉ត់ ដោយការបរិភោគបាយរបស់អ្នកគួរតែចំណាយពេលយ៉ាងហោច២០នាទី ទើបក្រពះ និងពោះវៀនមិនសូវរងសម្ពាធខ្លាំង។
- នៅពេលដែលអ្នកពិសារបាយ គួរតែញ៉ាំសម្លមុន រួចទើបបន្លែ និងសាច់។ ការញ៉ាំដោយមានលំដាប់លំដោយបែបនេះ អាចធ្វើឲ្យអ្នកមិនបរិភោគឆ្អែតជ្រុលនោះឡើយ។
- របបអាហាររបស់អ្នកគួរតែជ្រើសរើសអាហារអ្វីដែលងាយធ្វើឲ្យអ្នកឆ្អែត ហើយមានផ្ទុកខ្លាញ់ទាប ទើបអាចកាត់បន្ថយការបរិភោគលើសកំណត់ដែលអាចធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់បាន៕