វីតាមីន C ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​សុខភាព ក្នុង​នោះ​ក៏​ល្អ​សម្រាប់​ស្បែក​ផង​ដែរ ។ ហើយ​ក៏​មាន​ផលិតផល​ផ្សព្វផ្សាយ​ជា​ច្រើន​ដែល​អះអាង​ថា មាន​ផ្ទុក​វីតាមីន C និង​ថា​អាច​ជួយ​ការពារ​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ និង​ស​ភ្លឺ​ថ្លា ។ វីតាមីន C ពិតជា​ជួយ​ស្បែក​យើង​មែន​ឫ​ទេ ?

ជា​ការ​ពិត​! វីតាមីន C ជួយ​ថែរក្សា​សម្រស់ និង​បង្កើន​ដល់​ចរន្តឈាម ដោយ​ការ​កាត់​បន្ថយ​នូវ​អុក​ស៊ី​សែន​សកម្ម និង​ការពារ​ស្បែក​ពី​ភាព​ចាស់ ជួយ​បំបាត់​ស្នាម អុជ​ខ្មៅ និង​ស្នាម​អុជ​ពណ៌​ត្នោត​នៅ​លើ​ស្បែក ។

លើស​ពី​នេះ វីតាមីន​C អាច​ជួយ​ឲ្យ​ស្បែក​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ដែល​បណ្តាល​ឲ្យ​ស្បែក​ឆាប់​ចាស់ និង​កាន់តែ​ខ្មៅ​។ វា​ក៏​ជួយ​បង្កើន​នូវ​បរិមាណ​ជាតិ​ស្ករ glutathione និង​វីតាមីន E ក្នុង​រាង​កាយ​ផង​ដែរ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ Glutathione ក៏​ជួយ​ឲ្យ​ស្បែក​ផលិត pheomelanin ជំនួស​ឲ្យ eumelanin ផង​ដែរ ជា​លទ្ធផល​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា​ជាង​មុន​។

ទន្ទឹម​នឹង​នេះ​ដែរ វីតាមីន​C ក៏​ជួយ​បំបាត់​ស្នាម​លើ​ស្បែក បង្កើត​ស្បែក​ថ្មី​ឡើង​វិញ ជួយ​ដល់​កោសិកា​កូ​ឡា​ជែ​ន បង្កើត​ភាពយឺត និង​ភាពរឹងមាំ​របស់​ស្បែក​។ វីតាមីន​នេះ​ថែម​ទាំង​បង្កើន​ការ​បញ្ចេញ​ក្រពេញ​សេ​បូម និង​រន្ធ​ញើស​តូច​ៗ​។

ផ្ទុយ​ទៅ​វិញ បើ​អ្នក​ខ្វះ​វីតាមីន​C អ្នក​នឹង​ប្រឈម​នឹង​បញ្ហា​ស្បែក​ដូច​ជា ស្បែក​មាន​ស្នាម​ជាំ និង​ធ្វើ​ឱ្យ​អ្នក​ចំណាយពេល​យូរ​ក្នុង​ជា​សះស្បើយ​ពី​ស្នាម​របួស​ដែល​មាន​លើ​ស្បែក​ទៀត​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង