ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចនាំកោសិកាមហារីកចូលរាងកាយអ្នកបាន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរបរិភោគអាហារដែលផ្អាប់ទុកយូរច្រើននោះទេ ព្រោះវាមានផ្ទុកសារធាតុអំបិលខ្ពស់ ដោយអាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺលើសសម្ពាធឈាមណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យអ្នកងាយជួបនឹងមហារីកក្រពះ និងមហារីកបំពង់អាហារផងដែរ។
- អាហារដែលយកទៅអាំង ក៏មិនគួរពិសារច្រើនដែរ ព្រោះវាសុទ្ធតែជាប្រភេទអាហារដែលញ៉ាំទៅឆ្ងាញ់ តែក៏ទាក់ទាញមហារីកមកយ៉ាងលឿនដោយមិនដឹងខ្លួនដែរ។
- ប្រសិនជាអ្នកមានទម្លាប់ញ៉ាំអាហារបំពងខ្លាញ់ច្រើន អ្នកគួរតែប្រយ័ត្នពីសុខភាពឲ្យបានខ្ពស់ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកងាយធាត់ទេ ថែមទាំងធ្វើឲ្យកោសិកាមហារីកឆាប់មករកអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែគ្រប់គ្រងរបបអាហាររបស់អ្នកឲ្យបានល្អ ទើបអ្នកមិនងាយជួបប្រទះនឹងជំងឺមហារីកមួយនេះបាន៕