ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីតែ៤ប្រភេទដែលអ្នកមិនគួរញ៉ាំឡើយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់បាន។ តើមានអ្វីខ្លះទៅ?

  • តែដែលក្តៅខ្លាំង អ្នកមិនគួរញ៉ាំភ្លាមឡើយ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមនឹងមហារីកបំពង់អាហារខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចាំដល់សីតុណ្ហភាពចុះទាបសិន ទើបអាចផឹកបាន។
  • ក្នុងតែក្រាស់មានផ្ទុកសារធាតុកាហ្វេអ៊ីនច្រើន ដោយពេលដែលអ្នកផឹកច្រើន នឹងធ្វើឲ្យបេះដូងអ្នករងសម្ពាធជាខ្លាំង ធ្វើឲ្យវាលោតខុសប្រក្រតី។ ជាពិសេស អ្នកក៏អាចកើតមានអាការៈវិលមុខ ឈឺក្បាលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នឹងធ្វើឲ្យក្រពះអ្នកមិនស្រួល ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៀតផង។
  • អ្នកមិនគួរញ៉ាំតែក្នុងពេលពោះទទេរទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកមិនស្រួល ថែមទាំងអាចធ្វើឲ្យអ្នកវិលមុខ និងចិត្តមិនស្ងប់ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនប៉ះពាល់ដល់សុខភាព។
  • បាយរួចភ្លាម ក៏មិនគួរផឹកតែភ្លាមដែរ ព្រោះការធ្វើបែបនេះក្នុងរយៈពេលយូរ នឹងធ្វើឲ្យរាងកាយអ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ ជាពិសេស ក្រោយពេលដែលផឹកស្រារួច ក៏មិនគួរញ៉ាំតែភ្លាមដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀន ថែមទាំងធ្វើឲ្យបេះដូងលោតញាប់ទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង