ប្រសិនជា​អ្នក​ចង់​ថែរក្សា​ស្បែក​របស់​អ្នក​ឲ្យ​នៅ​ក្មេង មិន​ងាយ​ជ្រួញ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

  1. អ្នក​គួរតែ​គេច​ឲ្យ​ឆ្ងាយ​ពី​ការ​ត្រូវ​កម្តៅថ្ងៃ ព្រោះ​ស្បែក​ដែល​ងាយ​ចាស់ ហើយ​ជ្រួញ សុទ្ធតែ​បណ្តាល​មក​ពី​ការ​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​។ ដូចនេះ ពនៅ​ពេល​ដែល​ពន្លឺព្រះអាទិត្យ​កំពុង​ក្តៅ​ខ្លាំង អ្នក​មិន​គួរ​ចេញ​ក្រៅ​ឡើយ ដើម្បី​អាច​ការពារ​ស្បែក​បាន​ល្អ​។
  2. នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ច​ន្លៅ​អាយុ​ពី​៣០​ទៅ​៤០​ឆ្នាំ អ្នក​គួរតែ​ប្រើ​ផលិតផល​ការពារ​ស្បែក ព្រោះ​បើ​អ្នក​មិន​ប្រើ​នៅ​ពេល​នោះ ស្បែក​អ្នក​នឹង​ឆាប់​ចាស់​ជាទី​បំផុត​។ ដូចនេះ អ្នក​គួរតែ​ប្រើ​ឲ្យ​បាន​ល្អ ទើប​ស្បែក​អ្នក​នៅ​ក្មេង​ជា​និច្ច​។
  3. អ្នក​គួរតែ​ញ៉ាំ​ពពួក​ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​សាច់​ត្រី អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​ម៉ត់ និង​រលោង ហើយ​មិន​ងាយ​ជ្រួញ​នោះ​ទេ​។ ដូចនេះ អ្នក​គួរតែ​ពិសារ​ត្រី​ឲ្យ​ច្រើន​ជាង​សាច់ ទើប​ល្អ​ទាំង​សុខភាព និង​សម្រស់​របស់​អ្នក​។
  4. អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿង និង​ក្រហម ដោយ​មាន​ដូច​ជា ដំឡូង​ផ្អែម ការ៉ុត និង​បន្លែ​ដែល​មាន​ពណ៌​បៃតង ព្រោះ​អាហារ​ទាំងនេះ អាច​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ងាយ​កើតឡើង​។ ដូចនេះ អ្នក​នឹង​មិន​មាន​ស្បែក​ដែល​ចាស់​មុន​អាយុ​នោះ​ទេ​។
  5. អ្នក​គួរតែ​គេង​ឲ្យ​គ្រប់ ព្រោះ​ការ​គេង​គ្រប់​ម៉ោង​នេះ ជា​ឱសថ​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រស់​អ្នក​នៅ​តែ​ស្អាត​ជា​និច្ច​។ ដូចនេះ មិន​ថា​អ្នក​រវល់​យ៉ាងណា​ទេ ដល់​ពេល​ចូល​គេង អ្នក​គួរតែ​គេង ដើម្បី​ស​ម្ជ​ស្ស​របស់​អ្នក​។
  6. អ្នក​មិន​គួរ​តែង​ធ្វើ​មុខ​ជ្រួញ​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​មុខ​បែប​នេះ​យូរ ស្បែក​របស់​អ្នក​នឹង​ឆាប់​ជ្រួញ​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​មុខ​ធម្មតា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង