មនុស្ស​យើង​ភាគច្រើន​ចំណាយ​លុយ​ទាំង​ដុំ​ៗ​ទៅ​លើ​ផលិតផល​ថែរក្សា​ស្បែក​ណា​ដែល​ពពាយនាយ​ថា អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង និង​ស្រស់​ស្អាត ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​យក​ល្អ​អ្នក​គួរតែ​ព្យាយាម​ជ្រើសរើស​អាហារ​ទាំងឡាយ​ណា ដែល​សម្បូរ​ជីវជាតិ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ពី​ខាងក្នុង​មក​វិញ ។ បើសិនជា​អ្នក​ចង់​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ អ្នក​ត្រូវ​តែ​គិត​ឡើង​វិញ​ម្តងទៀត ទៅ​លើ​អាហារ​ដែល​អ្នក​កំពុង​តែ​ញ៉ាំ និង​ចាប់ផ្តើម​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ទៅ ។

ផ្លែ​ប័​រ
ខ្លាញ់​ផ្តល់​សុខភាព​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ផ្លែ​ឈើ​មួយ​នេះ នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែ​គ​ផង និង​ថែ​រក្ស​ភ្នាស់​កោសិកា​ស្បែក​កាន់តែ​ល្អ​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C, K, B6 និង E ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​ប្រឆាំង​នឹង​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​រ៉ា​ឌី​កាល​សេរី​ក្នុង​ខ្លួន​។
ស៊ុត
ការ​ញ៉ាំ​ស៊ុត​នៅ​ពេល​ព្រឹក​ពិតជា​រឿង​ល្អ​ណាស់​សម្រាប់​ស្បែក ដោយសារ​តែ​ប្រូតេអ៊ីន​ដែល​វា​មាន​នឹង​ជួយ​ជួសជុល​ដល់​កោសិកា​ជា​ច្រើន​ក្នុង​រាង​កាយ​បាន​។ ក្រៅពី​នេះ ការ​ញ៉ាំ​ស៊ុត​នឹង​ទទួល​បាន​សារធាតុ Biotin ដែល​ជួយ​ការពារ​អ្នក​ពី​បញ្ហា​ស្ងួត​ស្បែក​បាន​។
ប៉េងប៉ោះ
ការ​ផ្សំ​ចូល​គ្នា​នឹង​ប៉េងប៉ោះ​និង​ប្រេង​អូ​លីវ ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បង្ការ​ការ​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ហើយ​វា​ក៏​ល្អ​ក្នុង​ការ​ទទួលទាន​ដែរ​។ ប៉េងប៉ោះ​មិន​ត្រឹមតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​សារធាតុ Lycopene ទេ តែ​វា​ក៏​សម្បូរ​សារធាតុ Carotenoids ដែល​អាច​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយសារ​តែ​រ៉ា​ឌី​កាល​សេរី​ទៀត​ផង​។
ប្រូ​ខូ​លី
ការ​ញ៉ាំ​បន្លែ​អាច​ផ្តល់​ភាព​អស្ចារ្យ​ច្រើន​ដល់​សុខភាព​ទូទៅ ហើយ​បន្លែ​ដ៏​ពិសេស​មួយ​នឹង​ជួយ​ស្បែក​មើលទៅ​អស្ចារ្យ​។ ប្រូ​ខូ​លី​ផ្ទុក​ទោ​ដោយ​វីតាមីន A, C និង​ស័​ង្គ​សី ដែល​សុទ្ធតែ​ជា​តម្រូវការ​សម្រាប់​ជំរុញ​ដល់​ភាព​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​របស់​ស្បែក​ទាំងអស់​។ វា​ក៏​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក​ថែម​ទៀត​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង