ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលមើលទៅគ្មានជាតិស្ករទេ តែបែរជាមានផ្ទុកជាតិស្ករខ្ពស់ណាស់។ តើមានអ្វីខ្លះទៅ?

  • តែគុជមួយកែវដែលមានបរិមាណ៥០០មីលីលីត្រ មានផ្ទុកជាតិស្ករចំនួន៤៦ក្រាម។
  • ឆ្អឹងជំនីជ្រូកបំពងជូរអែមមួយចានដែលមានចំនួន២០០ក្រាម មានផ្ទុកជាតិស្ករចំនួន៣៦ក្រាម។
  • កូកាដែលមានបរិមាណ៣៣០មីលីលីត្រ មានផ្ទុកជាតិស្ករចំនួន៣២ក្រាម។
  • ទំពាំងបាយជូរក្រៀមដែលមានចំនួន៤២.៥ក្រាម មានផ្ទុកជាតិស្ករចំនួន៣០ក្រាម។
  • ទឹកផ្លែឈើមួយកែវដែលមានបរិមាណ២៤០មីលីលីត្រ មានផ្ទុកជាតិស្ករចំនួន២៤ក្រាម។
  • ការ៉េមមួយចានដែលមានចំនួន១០០ក្រាម មានផ្ទុកជាតិស្ករចំនួន២១ក្រាម។
  • នំបុ័ងមួយដើមដែលមានបរិមាណ១០០ក្រាម មានផ្ទុកជាតិស្ករចំនួន២០ក្រាម។
  • នំដំឡូងដែលមានរសជាតិប៉េងប៉ោះមួយកញ្ចប់ដែលមាន១៥៥ក្រាម ​មានផ្ទុកជាតិស្ករចំនួន៦ក្រាម។

​ ដូចនេះ អ្នកគួរតែញ៉ាំអាហារទាំងនេះឲ្យបានប្រយ័ត្ន ទើបមិនឡើងជាតិស្ករដោយមិនដឹងខ្លួនក្រោយពេលដែលបរិភោគរួច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង