ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ពេលដែលជួបនឹងឧបសគ្គ មិនចេះគេចវេសឡើយ ដោយតែងតែប្រឈមមុខហើយដោះស្រាយជានិច្ច។ ជាពិសេស គេក៏មានការប្រឹងប្រែងខ្ពស់ក្នុងការងារផងដែរ។ ជាហេតុដែលធ្វើឲ្យចៅហ្វាយនាយពេញចិត្តខ្លាំង ដោយអាចឲ្យគេឡើងឋានៈ និងប្រាក់ខែគ្រប់ពេល។
ឆ្នាំមមី
ឆ្នាំមមី មានខួរក្បាលដែលឆ្លាតខ្លាំងណាស់ ថែមទាំងហ៊ាននិយាយហ៊ានធ្វើ។ ជាពិសេស គេតែងតែអាចទទួលបានការសរសើរពីចៅហ្វាយនាយច្រើន។ ជាហេតុដែលធ្វើឲ្យគេងាយឡើងដល់ឋានៈខ្ពស់ខ្លាំងណាស់។
ឆ្នាំវក
ឆ្នាំវក មានប្រតិកម្មខ្ពស់ជាមួយនឹងតួលេខលុយខ្លាំងណាស់។ ជាពិសេស ក៏មាននិស្ស័យខ្ពស់ជាមួយនឹងក្រដាសប្រាក់ដែរ។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចដើរចូលទៅក្នុងផ្លូវដែលសម្បូរទៅដោយលុយតែម្តង៕