ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សដែលអ្នកមិនគួររាប់អាន ព្រោះអាចធ្វើឲ្យអ្នកខាតបង់ខ្លាំង។ តើមានអ្វីខ្លះទៅ?
- មនុស្សប្រភេទទី១ គឺជាបុគ្គលដែលមានចិត្តចង្អៀតចង្អល់ និងច្រណែនច្រើន។ មនុស្សប្រភេទនេះមិនចង់ឲ្យអ្នករស់នៅបានល្អជាងគេទេ។ នៅពេលដែលអ្នកមានជាងគេ គេនឹងដើរនិយាយដើមរបស់អ្នក ដោយដើរបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកគ្រប់ទីកន្លែង។
- មនុស្សប្រភេទទី២ គឺជាបុគ្គលដែលប្រកាន់ច្រើន។ បើអ្នករាប់អានជាមួយមនុស្សប្រភេទនេះ គេមិនចាំនូវអ្វីដែលអ្នកធ្លាប់ជួយគេទេ ដោយចាំតែកំហុសរបស់អ្នកតែប៉ុណ្ណោះ។ ជាពិសេស គេនឹងតែងតែកេងយកផលចំណេញពីអ្នក ដោយមិនចេះផ្តល់អ្វីជូនអ្នកវិញឡើយ។
- មនុស្សប្រភេទទី៣ គឺជាបុគ្គលដែលមានមាត់ផ្អែមដូចទឹកឃ្មុំ។ មនុស្សប្រភេទនេះ នៅមុខអ្នកគេនិយាយល្អណាស់ ដោយលួងអ្នកឲ្យសប្បាយចិត្តជានិច្ច។ ប៉ុន្តែនៅមុខអ្នកដទៃ គេនឹងនិយាយដើមអ្នកពេញភូមិ ដោយចោទពីអ្នកអាក្រក់គ្រប់យ៉ាង។ ដូចនេះ មនុស្ស៣ប្រភេទខាងលើនេះ បើចៀសបានគួរតែចៀសឲ្យឆ្ងាយ មិនគួររាប់អានឡើយ៕