ខ្លាញ់​ក្បាលពោះ ជា​ផ្នែក​ដែល​ពិបាក​កម្ចាត់​ចេញ​បំផុត​មួយ​ក្នុង​រាង​កាយ ស្រទាប់​ខ្លាញ់​ច្រើន​តែ​បង្ក​ឡើង​ដោយសារ​ជម្រើស​នៃ​ការ​ទទួលទាន​មិន​ត្រឹមត្រូវ និង​របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ ។

ការ​ធ្វើ​លំ​ហាត់ប្រាណ​មិនមែន​ជា​កត្តា​តែ​មួយ​ដែល​ជួយ​ឱ្យ​ក្បាលពោះ​រាបស្មើ​ស្អាត​ឡើយ​! ប៉ុន្តែ​ការ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​អ្នក​ទទួលទាន និង​ការ​ជៀសវាង​ពី​អាហារ​មួយ​ចំនួន​ដែល​ជា​ប្រភព​បង្ក​ខ្លាញ់​ក្បាលពោះ ក៏​សំខាន់​ណាស់​ដែរ ។ ដូច្នេះ​ប្រសិនបើ​មិន​ចង់​កើន​ខ្លាញ់​ក្បាលពោះ ឬ​ចង់បាន​សាច់ដុំ​ក្បាលពោះ ៦​កង់ ចូរ​ជៀស​ឱ្យ​ផុត​ពី​អាហារ​ទាំងនេះ ៖

១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ fructose
សម្រាប់​អ្នកមាន​ជំងឺ​រលាក​ពោះវៀន គួរ​ជៀស​ឱ្យ​ផុត​ពី​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ fructose ច្រើន​លើស​។ ក្នុង​នោះ​មាន​ដូច​ជា ផ្លែ​ប៉ោម​, ឪឡឹក​, ទឹកឃ្មុំ​, ផ្លែ​ឈើ​ក្រៀម ជាដើម​។ អាហារ​ទាំងនេះ​មិន​ត្រឹមតែ​បង្កើន​ខ្លាញ់​ក្បាលពោះ តាម​រយៈ​ជាតិ​ស្ករ fructose ដែល​វា​មាន​ផ្ទុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​មាន​បញ្ហា​ពោះវៀន​មួយ​ចំនួន​ដូច​ជា រាគ និង​ហើមពោះ ផង​ដែរ​នៅ​ពេល​ទទួលទាន​ច្រើន​។
២. ភី​ហ្សា
ហេតុ​អ្វី​ទើប​អ្នក​មិន​គួរ​ទទួលទាន​ភី​ហ្សា? នោះ​ក៏​ព្រោះតែ​វា​ស្ថិត​ក្នុង​ចំណោម​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​មិនល្អ saturated fats ដែល​អាច​នាំ​ឱ្យ​កើន​ខ្លាញ់​ក្បាលពោះ រួម​ទាំង​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​ផ្សេង​ទៀត​។
៣. សណ្ដែក និង​គ្រាប់​ធញ្ញជាតិ
មាន​សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ដែល​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​ពោះវៀន​។ នោះ​ក៏​ព្រោះតែ​ពោះវៀន​គ្មាន​អង់ស៊ីម​គ្រប់គ្រាន់​តាម​តម្រូវការ​ដើម្បី​រំលាយ​គ្រាប់​ធញ្ញជាតិ និង​សណ្ដែក​ទាំងនោះ ហើយ​បង្ក​ឱ្យ​ហើមពោះ​។ គ្រាប់​ធញ្ញជាតិ និង​សណ្ដែក​ដែល​អ្នក​មិន​គួរ​ទទួលទាន​ច្រើន គឺ​គ្រាប់ស្វាយចន្ទី និង​គ្រាប់​ផ្កា​រីករាយ​។
៤. ដំឡូងបារាំង​បំពង
ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ ឬ​មិន​ចង់​កើន​ខ្លាញ់​ក្បាលពោះ​ទេ​នោះ ចូរ​ជៀស​ឱ្យ​ផុត​ពី​ដំឡូងបារាំង​បំពង់​។ អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​បង្កើន​ខ្លាញ់​ក្បាលពោះ និង​ថែម​ទាំង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ទៀត​ផង នៅ​ពេល​ទទួលទាន​ច្រើន ឬ​ជា​ប្រចាំ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង