ប្រសិនជាអ្នកមានផ្ទៃពោះ គួរតែកាត់បន្ថយការចេញក្រៅក្នុងពេលយប់ ទើបមិនប្រឈមនឹងគ្រោះថ្នាក់។ ហេតុអ្វីបានជាបែបនឹង?
- ក្នុងពេលយប់ អ្នកម្តាយមិនគួរចេញក្រៅច្រើនទេ ព្រោះអាចធ្វើឲ្យអ្នកភ្ញាក់ដោយមិនដឹងខ្លួនពេលដែលមានរបស់អ្វីស្រាប់តែរត់កាត់ពីមុខ។ ដូចនេះ អ្នកម្តាយគួរតែនៅក្នុងផ្ទះក្នុងពេលយប់ ទើបមានសុវត្ថិភាព។
- ពោះរបស់អ្នកម្តាយនឹងធំទៅៗដោយធ្វើឲ្យអ្នកពិបាកនឹងមើលចុះក្រោមខ្លាំងណាស់។ ប្រសិនជាអ្នកម្តាយតែងចេញទៅក្រៅដើរក្នុងពេលយប់ នឹងធ្វើឲ្យអ្នកម្តាយដើរទាត់ ឬប៉ះត្រូវដុំថ្ម ឬរបស់អ្វីមួយ ដោយអាចធ្វើឲ្យអ្នកម្តាយដួល ឬកើតមានគ្រោះថ្នាក់យ៉ាងងាយ។
- ប្រសិនជាអ្នកម្តាយតែងចេញក្រៅក្នុងពេលយប់ នឹងធ្វើឲ្យអ្នកពិបាកចូលគេងខ្លាំងណាស់ ព្រោះក្រោយពេលដែលត្រឡប់មកវិញ អ្នកត្រូវការរៀបចំរបស់ និងងូតទឹកទើបអាចចូលគេងបាន។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់នោះទេ៕