នៅពេលអ្នកពិគ្រោះ ជាមួយគ្រូពេទ្យអំពីជំងឺបាក់ទឹកចិត្ត សំណួរភាគច្រើនបំផុត ដែលគ្រូពេទ្យសួរនោះតែងតែមានថា តើអ្នកគេងគ្រប់គ្រាន់អត់? ឬមិនចូលចិត្តអ្វី ដែលធ្លាប់ធ្វើពីមុនអត់? ឬមានអារម្មណ៍ថា ពិបាកចិត្តជាប់រហូតអត់?

យ៉ាងណាមិញ តាមការសិក្សារបស់អង្គការសុខភាពពិភពលោក ចំពោះទំនាក់ទំនងរវាងការបាក់ទឹកចិត្ត និងរោគសញ្ញានៃការឈឺចាប់តែគ្មានរបួស ឬជំងឺ (Somatic Symptoms) បានរកឃើញថា អ្នកជំងឺចំនួន១១៤៦នាក់ ដែលមានបញ្ហាបាក់ទឹកចិត្ត គឺមានរោគសញ្ញាឈឺក្បាល ទល់លាមក អស់កម្លាំង ឬឈឺចង្កេះ រហូតដល់ ៦៩ភាគរយឯណោះ ។
បើសិនជាអ្នកពិគ្រោះជាមួយគ្រូពេទ្យ អំពីរោគសញ្ញាលើរាងកាយដូចខាងក្រោមនេះ មានន័យថាអ្នកទំនងជាអាចមានឱកាស កើតជំងឺបាក់ទឹកចិត្តច្រើនហើយ។ រោគសញ្ញារាងកាយទាំងនោះ អាចមានដូចជា ៖
ឈឺក្បាលបែបប្រកាំង
មានបញ្ហាក្រពះពោះវៀនដូចជា រាករូស ទល់លាមក រលាកពោះវៀនជាដើម
ឈឺសន្លាក់
ឈឺទ្រូង
អស់កម្លាំង
វិលមុខ៕