ទោះបីជា​ឧស្សាហ៍​ទទួលទាន​ញឹកញាប់​ប៉ុណ្ណា​ក៏​ដោយ ក៏​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា កាហ្វេ​អាចយ​កមក​ប្រើ​ដោះស្រាយ​បញ្ហា​សម្រស់​បាន ។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ក្នុង​ការ​ប្រើ​កាហ្វេ​ថែ​សម្រស់ ៖

១. បំបាត់​ស្នាម​រង្វង់​ខ្មៅ​និង​ស្នាម​ថ្នក់​ក្រោម​ភ្នែក
អ្នក​អាច​លាប​កាហ្វេ​ម៉ដ្ឋ ឬ​ម៉ាស​ផ្សំ​ឡើង​ពី​កាហ្វេ​ដើម្បី​កាត់​បន្ថយ​អាកា​រៈ​ហើម​, នឿយហត់ និង​ស្បែក​ឡើង​ខ្មៅ​ត្រង់​តំបន់​ជុំវិញ​ភ្នែក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​បន្ទះ​សំឡី​មួយគូ​ក្នុង​កាហ្វេ​ដែល​ក្ដៅ​ឧណ្ហ​មិន​រលាក​។ បន្ទាប់​មក​ច្របាច់​បន្ទះ​សំឡី​បន្តិច សឹម​យក​មក​បិត​លើ​ភ្នែក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី​។ គ្រាន់តែ​កុំ​ប្រើប្រាស់​វា​រាល់ថ្ងៃ​ពេក ដូច្នេះ​ទើប​មិន​លើស​កម្រិត​។ កាហ្វេ​អ៊ី​ន​ក៏​មាន​ផ្ទុក​អាស៊ីត​អា​មី​ណូ​ដែល​ជម្រុញ​ការ​ផលិត​កូ​ឡា​ជែ​ន​របស់​ស្បែក​ផង​ដែរ​។

២. ខាត់​ស្បែក
ដើម្បី​ធ្វើ​ស្ក្រា​ប់​ខាត់​ស្បែក​អ្នក​អាច​លា​ប្រេង​អូ​លីវ ១​ស្លាបព្រា​បាយ ឬ​ទឹក​ធម្មតា​ជាមួយ​កាហ្វេ​កិន​ម៉ដ្ឋ ១​ស្លាបព្រា​បាយ​។ ប្រសិនបើ​អ្នក​ប្រើប្រាស់​ជាមួយ​ប្រេង​អូ​លីវ អ្នក​មិន​ចាំបាច់​លាប​ផលិតផល​ផ្ដល់​សំណើម​តាម​ក្រោយ​ទៀត​ឡើយ​។

៣. ធ្វើ​ឱ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​ជាង​មុន
ម៉ាស​ផ្សំ​ឡើង​ពី​កាហ្វេ​អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​ជាង​មុន និង​ទប់ស្កាត់​បញ្ហា​ស្ទះ​រន្ធ​ញើស​។ ដើម្បី​ទទួល​បាន​ម៉ាស​ផ្សំ​ឡើង​ពី​កាហ្វេ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកដោះគោ​ស្រស់​ៗ ១​កែវ​ជាមួយ​ម្សៅ​កាហ្វេ ៣​ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែក​មុខ​និង​ក​ថ្នម​ៗ​។ រង​ចាំ​សម្រាប់​រយៈពេល ២០​នាទី សឹម​លាង​សម្អាត​ចេញ​។

៤. បំបាត់​ស្នាម​ជាំ​និង​ស្នាម​អ៊ុ​ច​ខ្មៅ
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​កាហ្វេ​ម៉ដ្ឋ ២ ស្លាបព្រា​បាយ​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ ២ ស្លាបព្រា​បាយ​ចូល​គ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​ថ្នម​លើ​មុខ​និង​ក​ចៀសវាង​ភ្នែក​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ពេល​ម៉ាស​ស្ងួត​។

៥. ទប់ស្កាត់​សក់ស្កូវ​មុន​វ័យ
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុង​កាហ្វេ ១​កែវ​និង​ទុក​ឱ្យ​ត្រជាក់​សិន សឹម​ចាក់​លាយ​ជាមួយ​ក្រែ​ម​បន្ទន់​សក់ ២​ពែង រួច​អ្នក​អាច​បន្ថែម​កាក​កាហ្វេ​ខ្លះ​ចូល​ផង​ដែរ​។ ក្រោយ​ពី​កក់សក់​រួច ចូរ​លាប​ល្បាយ​ក្រែ​ម​បន្ទន់​លើ​សក់ និង​រង​ចាំ​សម្រាប់​រយៈពេល ១​ម៉ោង​មុន​ពេល​លាង​សម្អាត​ចេញ​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង