នៅ​ពេល​ដែល​អ្នក​ស្រឡាញ់​គ្នា ហើយ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ អ្នក​មិន​គួរ​និយាយ​រឿង​ទាំង​៤​ខាងក្រោម​នេះ​ដាក់​គូស្នេហ៍​អ្នក​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

  1. អ្នក​មិន​គួរ​និយាយ​ថា អ្នក​មិន​ចូល​ចិត្ត​ម្តាយ​របស់​គេ​នៅ​ចំពោះ​មុខ​សង្សារ​អ្នក​ឡើយ ព្រោះ​ទោះបីជា​មនុស្ស​ប្រុស​ស្រឡាញ់​អ្នក​ប៉ុណ្ណា ក៏​គេ​មិន​ចូល​ចិត្ត​អ្នក​និយាយដើម​ម្តាយ​របស់​គេ​នៅ​ចំពោះ​មុខ​គេ​ទេ​។ ដូចនេះ អ្នក​គួរតែ​លាក់​ឲ្យ​ជិត មិន​គួរ​បញ្ចេញ​ឡើយ​។
  2. ទោះបីជា​អ្នក​មិន​ពេញចិត្ត​នឹង​រាង​របស់​គេ​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​មិន​គួរ​ផ្អាប់​គេ​នៅ​ចំពោះ​មុខ​ដែរ ព្រោះ​ទោះបីជា​អ្នក​និយាយ​ដោយ​ការ​លេងសើច ក៏​អាច​ធ្វើ​ឲ្យ​គេ​អន់ចិត្ត​ដែរ​។ ដូចនេះ អ្នក​មិន​គួរ​យក​រឿង​នេះ ដើម្បី​ធ្វើ​ជា​ការ​លេងសើច​នោះ​ទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​របស់​អ្នក​។
  3. អ្នក​មិន​គួរ​តែងតែ​យកពាក្យ​បែក​គ្នា​មក​គំរាម​គេ​នោះ​ទេ ព្រោះ​គ្មាន​បុរស​ណា​ចូល​ចិត្ត​ស្តាប់​ពាក្យ​នេះ​ឡើយ​។ បើ​អ្នក​តែងតែ​ប្រើ​ពាក្យ​នេះ នោះ​មនោសញ្ចេតនា​អ្នក​នឹង​អាច​ដើរ​ដល់​ផ្លូវបំបែក ហើយ​ចុង​ក្រោយ អ្នក​ដែល​និយាយ​ពាក្យ​នេះ​ចេញ​មក មិនមែន​ជា​អ្នក​ទេ តែ​បែរជា​មនុស្ស​ប្រុស​ដែល​ធ្លាប់​ស្រឡាញ់​អ្នក​ខ្លាំង ជា​អ្នក​និយាយ​ទៅ​វិញ​។
  4. អ្នក​មិន​គួរ​និយាយ​រឿង​ពី​មុន​របស់​អ្នក​ប្រាប់​គេ​ទេ ព្រោះ​មាន​ពេល​ខ្លះ អាច​បំផ្លាញ​មនោសញ្ចេតនា​គេ​ចំពោះ​អ្នក​។ ដូចនេះ រឿង​ទាំង​៤​នេះ អ្នក​គួរតែ​បិទ​មាត់​ឲ្យ​ជិត ដោយ​មិន​គួរ​ឲ្យ​ធ្លោយ​ចេញ​មក​ទេ ទើប​អាច​ការពារ​មនោសញ្ចេតនា​អ្នក​បាន​យូរអង្វែង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង