ប្រសិនបើ​អ្នក​ចង់​ស្រក​ទំងន់​ក្នុង​រយៈពេល​ខ្លី​នោះ អ្នក​នឹង​ត្រូវ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ និង​អនុវត្ត​តាម​គោលការណ៍​ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ។ ត្រូវ​ចាំ​ថា នេះ​ជា​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ដ៏​ធំ​មួយ​ចំពោះ​រាង​កាយ​របស់​អ្នក អ្នក​នឹង​អស់កម្លាំង​ខ្លាំង ញ័រ​ពេញ​ខ្លួនប្រាណ ដូច​ច្នេះ​កុំ​ភ្លេច​បញ្ចូល​ប្រភេទ​ប្រូតេអ៊ីន ដើម្បី​ការពារ​បញ្ហា​ទាំងនោះ ទទួល​បាន​រាង​ស្អាត​នឹង​សុខភាព​ល្អ ។ ប្រសិនជា​អ្នក​ចង់​ស្គម​បាន​សម្រេច អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំងនេះ ។ តើ​មាន​អ្វី​ខ្លះទៅ?

  1. អ្នក​មិន​គួរ​ញ៉ាំ​ពពុះសណ្តែក​ច្រើន​ឡើយ ព្រោះ​ក្នុង​ពពុះសណ្តែក​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ណាស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​ជាទី​បំផុត​។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​ក្នុង​ការ​បរិភោគ ទើប​អាច​រក្សា​រាង​អ្នក​បាន​ស្អាត​។
  2. អ្នក​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​កំប៉ុង​ច្រើន​នោះ​ទេ ព្រោះ​ទឹក​ផ្លែ​ឈើ​ទាំងនោះ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្លាយជា​ធុងសាំង​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​ជាង​ទឹក​ផ្លែ​ឈើ​ទាំងនោះ​។
  3. នំ​កញ្ចប់ ក៏​អ្នក​មិន​គួរ​ពិសា​ច្រើន​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្តៅ​ក្នុង​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​ទៀត​ផង​។ ដូចនេះ អ្នក​គួរតែ​កុំ​សូវ​ប៉ះពាល់​នំ​ទាំងនោះ​ឲ្យ​សោះ បើ​អ្នក​ចង់បាន​រាង​ដែល​ស្អាត​។
  4. មី​កញ្ចប់​មិន​ត្រឹមតែ​ផ្ទុក​កាឡូរី​ខ្ពស់​ទេ ថែម​ទាំង​ពិបាក​រំលាយ​អាហារ​ទៀត​ផង​។ ដូចនេះ អ្នក​មិន​គួរ​ខ្ចិ​ល​ចម្អិនម្ហូប ហើយ​ទិញ​តែ​មី​មក​បរិភោគ​ឡើយ​។ បើ​អ្នក​ហ៊ាន​ពិសារ​ក្នុង​រយៈពេល​យូរ នោះ​អ្នក​នឹង​មិន​ងាយ​ស្រក​ទម្ងន់​បាន​ឡើយ​។
  5. កាហ្វេ​កំប៉ុង​ក៏​មាន​ផ្ទុក​កាឡូរី​ច្រើន​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ស្គម​បាន​ឡើយ ។ ដូចនេះ អ្នក​គួរតែ​កុំ​ពិសា​កាហ្វេ​កំប៉ុង​ឲ្យ​សោះ ទើប​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​ស្អាត​ខ្លាំង​តែ​ម្តង​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង