ខាក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលដាក់ក្នុងកាបូបរួចអាចនាំបានក្រដាសប្រាក់ច្រើនចូលមក។ តើមានអ្វីខ្លះទៅ?
- ក្នុងកាបូបលុយរបស់អ្នក អាចដាក់អាំងប៉ាវមួយចូលបាន ព្រោះវាតំណាងឲ្យលាភសំណាង ដោយអាចនាំបានទ្រព្យចូលមកខ្លាំងណាស់។ ជាពិសេស អាំងប៉ាវដែលទទួលបានពីមាតាបិតា បើអាចអ្នកអាចដាក់ចូលទៅបាន ព្រោះវាអាចនាំបានលុយកាន់តែច្រើនមករកអ្នកតែម្តង។
- ប្រសិនជាអ្នកមានកាក់បុរាណ អ្នកក៏អាចដាក់ចូលទៅក្នុងកាបូបលុយបានដែរ ព្រោះវាអាចស្រូបយកក្រដាសប្រាក់ដែលមានលេខធំៗខ្លាំងណាស់ចូលមក។ ដូចនេះ អ្នកនឹងមានតែលុយចាយយ៉ាងសប្បាយតែម្តង។
- ក្នុងកាបូបរបស់អ្នកអាចដាក់គុជបាន ព្រោះវាជាហុងស៊ុយល្អណាស់ ដោយអាចនាំយកមុខរបរធំមកជូនអ្នកបាន។ ដូចនេះ អ្នកនឹងអាចបង្កើនបានប្រាក់ចំណេញខ្ពស់ឲ្យរត់មកចូលក្នុងកាបូបលុយរបស់អ្នកតែម្តង៕