ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាទេ ក៏មានអ្នកចេញមុខជួយដែរ។ ជាពិសេស ការងារគ្រប់យ៉ាងសុទ្ធតែអាចយកបានផលដែលមិត្តរួមការងារច្រណែនទាំងអស់។ ដូចនេះ អ្នកនឹងមិនជ្រួញចិញ្ចើមទៀតនោះទេ។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ នៅពេលដែលជួបបញ្ហា នឹងមានអ្នកជួយម៉ង។ ជាពិសេស ក៏មានអ្នកនាំឲ្យទៅដល់ផ្លូវដែលមានលុយក្រាស់ផងដែរ។ ដូចនេះ អ្នកនឹងរកមិនឃើញកន្លែងក្នុងការទុកដាក់ក្រដាសប្រាក់ឡើយ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា អាចរកឃើញមុខរបរដែលអាចទទួលបានប្រាក់ចំណេញខ្ពស់គ្រប់ពេល។ ជាពិសេស គេក៏តែងតែទទួលបានទ្រព្យចៃដន្យផងដែរ។ ដូចនេះ ជីវភាពរស់នៅនឹងប្រែជាល្អខ្លាំងណាស់៕