ជា​ញឹកញយ​អាកា​រៈ​មុន​ពេល​មក​រដូវ​តែង​បង្ក​ផល​ប៉ះពាល់​ដល់​ស្ត្រី​សឹងតែ​រៀង​រាល់​ខែ​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ ។ ក្នុង​ចំណោម​អាកា​រៈទាំង​នោះ​រួម​មាន​វិលមុខ ឆាប់​ឆេវឆាវ ឈឺក្បាល​ឃ្លាន​ខ្លាំង ចុក​រមួល​ក្នុង​ពោះ និង​អស់កម្លាំង​ជាដើម​។ អាកា​រៈ​មុន​ពេល​មក​រដូវ​អាច​កើតឡើង​មុន​ពេល​ចាប់ផ្ដើម​មក​រដូវ ហើយ​ក៏​បាត់​ទៅ​វិញ​ដោយ​ឯង​ឯក​នៅ​ពេល​ក្រោយ​។

ទោះជា​យ៉ាងណា​អ្នក​អាច​សម្រាល​អាកា​រៈ​ឈឺចាប់​បាន​ឆាប់រហ័ស​ជាង​ធម្មតា​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ចំនួន​។ ថា​តើ​រូបមន្ត​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? កុំ​បារម្ភ​! ថ្ងៃនេះ​យើង​នឹង​បង្ហាញ​អោយ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​សម្រាល​អាកា​រៈ​ឈឺចាប់​មុន​ពេល និង​កំឡុង​ពេល​មក​រដូវ ៖

១. ស្អំ​កម្ដៅ
កម្ដៅ​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​ឆាប់រហ័ស​! អ្នក​អាច​ប្រើប្រាស់​ដប​ទឹក​ក្ដៅ​មក​ស្អំ​លើ​ពោះ
ប៉ុន្តែ​មិន​ត្រូវ​ស្អំ​ផ្ទាល់​លើ​ស្បែក ឬ​ប្រើប្រាស់​ទឹក​ក្ដៅ​ពេក​ឡើយ​ចៀសវាង​ការ​រលាក​។ ដូច្នេះ​គួរ​ប្រើប្រាស់​កន្សែង​រុំ​មួយ​ជាន់​សិន​សឹម​ដាក់​ស្អំ​៕

២. ទទួលទាន​ជាតិ​ខ្លាញ់​ល្អ
មិនមែន​ជាតិ​ខ្លាញ់​គ្រប់​ប្រភេទ​សុទ្ធ​អាក្រក់​ចំពោះ​សុខភាព​ឡើយ ក៏​ព្រោះ​មាន​ជាតិ​ខ្លាញ់​មួយ​ចំនួន​អាច​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ការ​ផលិត​អ័រម៉ូន​បាន​។ ជាតិ​ខ្លាញ់​ទាំងនោះ​រួម​មាន​ប្រេងដូង ត្រី​សម្បូរ​ខ្លាញ់ និង​ប្រេង​អូ​លីវ​ជាដើម​។ ប្រេងដូង​មាន​ប្រសិទ្ធិ​ភាព​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់ ក៏​ដូច​ជា​ជួយ​ការ​ផលិត​អ័រម៉ូន កម្ចាត់​បាក់តេរី និង​សូ​ម្បី​តែ​កាត់​បន្ថយ​ការ​រលាក​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​អាច​បន្ថែម​ប្រេងដូង​ចំនួន ៤ ស្លាបព្រា​បាយ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទទួល​បាន​ជាតិ​ខ្លាញ់​ល្អ​គ្រប់គ្រាន់​។

៣. ទទួលទាន​បន្លែ​អោយ​ច្រើន​ជាង​មុន
ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​កាត់​បន្ថយ​អាកា​រៈ​មុន​ពេល​មក​រដូវ អ្នក​គួរ​ចាប់ផ្ដើម​ទទួលទាន​បន្លែ​អោយ​ច្រើន​ជាង​មុន ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម និង​សារធាតុចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​អាច​សម្រាល​អាកា​រៈ​ចុក​រមួល​ក្នុង​ពោះ​។

៤. ទទួលទាន​ផ្លែ​បឺ​រ
គ្រាន់តែ​ទទួលទាន​ផ្លែ​បឺ​រ​មួយ​ចំហៀង អាកា​រៈ​ឈឺចាប់​ពេល​មក​រដូវ​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ប៉ូ​តា​ស្យូ​ម ជាតិ​ខ្លាញ់​ល្អ និង​ម៉ា​ញ៉េ
ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​តុល្យភាព​នៃ​អ័រម៉ូន​។

៥. ខ្ញី
បន្លែ​មើម​នេះ​អាច​បំបាត់​អាកា​រៈ​ឈឺចាប់​ពេល​មក​រដូវ​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់
តែ​ចូរ​ហាន់​ខ្ញី​ជា​ចំណិត​តូច​ៗ រួច​ដាក់​ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​សម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយ​ទទួលទាន​អោយទាន់​ក្ដៅ​ឧណ្ហ​ៗ​។ អ្នក​អាច​ទទួលទាន​ពី ២ ទៅ ៣​ដង​ក្នុង​មួយ​ថ្ងៃ​។
៦. ទទួលទាន​ផ្លែ​ចេក
នោះ​ក៏​ព្រោះតែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន B6 ដែល​ជួយ​កាត់​បន្ថយ​អាកា​រៈ​ឈឺចាប់​ពេល​មក​រដូវ​គួរ​អោយ​កត់សម្គាល់​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង