ប្រូខូលីគឺជាបន្លែមួយប្រភេទដែលស្ថិតក្នុងត្រកូល Brassica Oleracea។ វាក៏មានជាប់ទាក់ទងនឹងស្ពៃក្តោបផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រូខូលីគឺជាប្រភពអាហារសម្បូរជីវជាតិ ដោយសារតែវាពោរពេញទៅដោយវីតាមីន ជាតិរ៉ែ ជាតិសរសៃ និងអង់ទីអុកស៊ីដង់។
ជីវជាតិ និងសារធាតុជីវសកម្មខ្លះក្នុងប្រូខូលីប្រហែលជាជួយបន្ថយភាពចុះខ្សោយរបស់សតិអារម្មណ៍ និងទ្រទ្រង់ដល់ខួរក្បាល និងមុខងារជាលិកសរសៃប្រសាទឲ្យមានសុខភាពល្អ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមការសិក្សាមួយទៅលើមនុស្សចាស់ចំនួន ៩៦០នាក់ បានរកឃើញថា ការញ៉ាំបន្លែពណ៌បៃតងចាស់ដូចជា ប្រូខូលី មួយពេល ប្រហែលជាជួយទប់ស្កាត់ការថយចុះសតិអារម្មណ៍ដែលជាប់ទាក់ទងនឹងភាពចាស់ទៅតាមអាយុបាន។
លើសពីនេះទៅទៀត ការសិក្សាទៅលើសត្វបានបង្ហាញថា កណ្តុរដែលព្យាបាលជាមួយសារធាតុ Kaempferol ដែលជាសារធាតុមួយក្នុងប្រូខូលី បានបន្ថយនូវការមានរបួសក្នុងខួរក្បាល និងការរលាកដល់ជាលិកាសរសៃប្រសាទក្រោយពីមានជំងឺដាច់សរសៃឈាមខួរក្បាលរួច។
សារធាតុ Sulforaphane គឺជាជីវសកម្មដ៏សំខាន់មួយផ្សេងទៀតដែលមានក្នុងប្រូខូលី ជាមួយនឹងឥទ្ធិពលទ្រទ្រង់យ៉ាងខ្លាំងដល់មុខងារខួរក្បាលក្រោយពីមានការថយចុះការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាលរួច។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)តាមការសិក្សាមួយចំនួនបានឲ្យដឹងថា កណ្តុរដែលធ្វើការព្យាបាលជាមួយនឹងសារធាតុ Sulforaphane បានបង្ហាញថា មានការជាសះស្បើយដល់ជាលិកាខួរក្បាលយ៉ាងគួរឲ្យកត់សម្គាល់ ហើយក៏បានបន្ថយការរលាកដល់សរសៃប្រសាទក្រោយពីខួរក្បាលមានរបួស ឬប៉ះពាល់នឹងជាតិពុលដែរ។
ការសិក្សាថ្មីៗភាគច្រើនដែលវាយតម្លៃទៅលើឥទ្ធិពលរបស់សារធាតុជីវសកម្មមានក្នុងប្រូខូលីទៅលើសុខភាពខួរក្បាល មិនត្រូវបានគេធ្វើយ៉ាងទូលំទូលាយច្រើនលើសត្វឡើយ។ ដូច្នេះវាត្រូវការការស្រាវកាន់តែច្រើនទៀតដើម្បីកំណត់ថា តើសារធាតុទាំងនេះមានការជួយទ្រទ្រង់ដល់មុខងារសរសៃប្រសាទមនុស្សបានយ៉ាងដូចម្តេច៕