បើសិនជាអ្នកមិនអាចទទួលបានការគេងគ្រប់គ្រាន់ទេ អ្នកប្រហែលជាមានអារម្មណ៍អស់កម្លាំងខ្លាំងនៅពេលថ្ងៃ។ ហើយអ្នកប្រហែលជាមិនមានអារម្មណ៍ល្អ និងស្រស់ស្រាយឡើយនៅពេលភ្ញាក់ពីគេង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចគេងមិនលក់នៅពេល តែការដែលគេងមិនគ្រប់គ្រាន់ជាលក្ខណៈរ៉ាំរ៉ៃ សុទ្ធតែអាចនាំឲ្យមានបញ្ហាដល់សុខភាពជាច្រើន និងគួរតែពិគ្រោះជាមួយគ្រូពេទ្យហើយ។ ខាងក្រោមនេះគឺជាបញ្ហាខ្លះៗដែលអ្នកគួរតែលើកមកនិយាយនៅពេលពិគ្រោះជាមួយគ្រូពេទ្យទាក់ទងនឹងការគេងមិនលក់៖(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

  • តើអ្នកមានបញ្ហានៃការគេងយូរប៉ុណ្ណា និងភាពញឹកញាប់ដែលវាកើតឡើង
  • តើជាធម្មតាអ្នកត្រូវការពេលយូរប៉ុណ្ណាទើបគេងលក់ និងភាពញឹកញាប់ដែលអ្នកបានភ្ញាក់កណ្តាលយប់ និងត្រូវការពេលយូរប៉ុណ្ណាទើបគេងលក់វិញ
  • តើអ្នកមានស្រមុកលឺៗ ឬភ្ញាក់ដោយសារតែឈ្លួក ឬមានអារម្មណ៍ថាថប់ដង្ហើមទេ?
  • តើអ្នកមានអារម្មណ៍ស្រស់ស្រាយទេនៅពេលភ្ញាក់ពីគេង ឬអស់កម្លាំងដែរទេ?
  • តើអ្នកឧស្សាហ៍ងងុយគេង ឬមានបញ្ហាក្នុងការធ្វើការនៅពេលថ្ងៃជារៀងរាល់ថ្ងៃដែរទេ ជាពិសេសពេលបើកបរ?