អេឡិចត្រូលីត្រ គឺជាជាតិរ៉ែធម្មជាតិ ដែលផ្ទុកទៅដោយបន្ទុកអេឡិចទ្រិច។ វាត្រូវបានគេរកឃើញក្នុងឈាម ទឹកនោម ទឹកសរីរៈ និងជាលិការបស់មនុស្សយើង។ អាហារ និងភេសជ្ជៈដែលផ្ទុកដោយអេឡិចត្រូលីត្រដែរនោះមានដូចជា សូដ្យូម កាលស្យូម ប៉ូតាស្យូម កូរីន ផូស្វាត និងម៉ាញ៉េស្យូម។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អេឡិចត្រូលីត្រគឺមានឥទ្ធិពលទៅលើតុល្យភាពជាតិទឹកក្នុងរាងកាយមនុស្សយើង។ ក្រៅពីនេះវាក៏សំខាន់ថែមទៀតដែរ ដោយសារតែវាជួយ៖

  • រក្សាតុល្យភាពអាស៊ីតបាសរបស់រាងកាយ
  • ការធ្វើចលនាជីវជាតិចូលទៅក្នុងកោសិកា(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ការធ្វើចលនារបស់កាកសំណល់ចេញពីកោសិកាវិញ
  • ធានាថា សរសៃប្រសាទ សាច់ដុំ បេះដូង និងខួរក្បាលធ្វើការបានយ៉ាងត្រឹមត្រូវ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង