ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​ស្អាត​បាន ដោយ​ធ្វើ​នៅ​មុន​ពេល​មក​រដូវ​។ តើ​មាន​អ្វី​ខ្លះទៅ?

  1. មុន​ពេល​ដែល​អ្នក​មក​រដូវ​ចំនួន​១០​ថ្ងៃ ស្បែក​អ្នក​នឹង​ចាប់ផ្តើម​បញ្ចេញ​ខ្លាញ់​ច្រើន​ខុស​ពី​ធម្មតា​។ ដូចនេះ អ្នក​អាច​ប្រើ​ហ្វ​ម​ដែល​មាន​សារធាតុ​ខ្លាំង​ក្នុង​ការ​កំចាត់​ខ្លាញ់​ទាំងនោះ ទើប​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ចេញ​មុន​បាន ព្រោះ​រន្ធ​រោម​អ្នក​អាច​ដកដង្ហើម​បាន​។
  2. អ្នក​អាច​ចាប់ផ្តើម​ជម្រះ​ស្បែក​ចាស់​ចេញ​បាន ដើម្បី​កុំ​ឲ្យ​ធូលី​ធ្វើ​ឲ្យ​រន្ធ​ញើស​អ្នក​ស្ទះ ទើប​អាច​ការពារ​ស្បែក​អ្នក​បាន​ស្អាត ហើយ​មិន​គ្រើម​។
  3. នៅ​ពេល​ដែល​រដូវ​អ្នក​ជិត​មក អ្នក​គួរតែ​កុំ​ចូល​គេង​យប់​ជ្រៅ​ពេក​ឲ្យ​សោះ​។ ជា​ពិសេស អ្នក​មិន​គួរ​ពិសារ​ភេសជ្ជៈ​ដែល​ត្រជាក់​ពេក​នោះ​ទេ ទើប​ស្បែក​អ្នក​ស្អាត ហើយ​រដូវ​មក​បាន​ល្អ​។ ម្យ៉ាងទៀត អ្នក​ក៏​គួរតែ​ហាត់ប្រាណ​ផង​ដែរ ទើប​អាច​សម្រួល​ដល់​ការ​មក​រដូវ​បាន​។
  4. នៅ​ចន្លោះ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​មិន​គួរ​ប្រើ​គ្រឿងសម្អាង​ច្រើន​ពេក​នោះ​ទេ ទើប​អាច​ការពារ​ស្បែក​អ្នក​មិន​ងាយ​ខូច​បាន​។
  5. នៅ​ចន្លោះ​ពេល​នោះ អ្នក​ក៏​អាច​ប្រើ​ម៉ាស​បិត​មុខ​ដែល​មាន​សារធាតុ​ទឹក​ច្រើន​ក្នុង​ការ​ជំនួយ​ដល់​មុខ​អ្នក​ដែរ ទើប​អាច​រក្សា​ជាតិ​ទឹក​លើ​មុខ​បាន​គ្រប់គ្រាន់​។
  6. ក្រោយ​អ្នក​មក​រដូវ​អស់​ចំនួន​១០​ថ្ងៃ អ្នក​អាច​ធ្វើការ​ហាត់ប្រាណ​បាន ព្រោះ​វា​ជា​រយៈពេល​ដែល​ស្បែក​ថ្មី​អ្នក​ចាប់ផ្តើម​ដុះ​ឡើង​វិញ​។ ដូចនេះ បើ​អ្នក​អាច​ធ្វើ​តាម​វិធី​ទាំងឡាយ​ខាងលើ​នេះ ស្បែក​អ្នក​នឹង​ស្អាត​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង