អ្នកធ្វើការ​វេន​យប់​អាច​នឹង​ជួប​ផលវិបាក​ច្រើន ជា​ពិសេស​ពិបាក​រក្សា​ថាមពល​រាង​កាយ​។ ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ចំនួន ៥​ដែល​អ្នកធ្វើការ​វេន​យប់​មិន​គួរ​មើល​រំលង ៖

១. ងូតទឹក​ក្ដៅ
ការ​ឆ្លៀតពេល​សម្រាក​បន្តិច​ដើម្បី​ងូតទឹក​ក្ដៅ​មួយ​ភ្លែត គឺ​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​ធ្វើការ​វេន​យប់ ខណៈ​ដែល​វា​ជួយ​ឱ្យ​ស្វាងអារម្មណ៍ និង​ធូរស្រាល​រាង​កាយ​។
២. ទទួលទាន​តែ​បៃតង​ក្ដៅ​ៗ ១​ពែង
ខណៈ​ដែល​ការ​ទទួលទាន​កាហ្វេ​ចាស់​ខ្លាំង ១​ពែង​អាច​ល្អ​សម្រាប់​បុគ្គល​ដែល​ធ្វើការ​យប់​ដូច​ជា​អ្នក ប៉ុន្តែ​នៅ​ពេល​ជាតិ​កាហ្វេ​អ៊ី​ន​កើនឡើង​លើស​កម្រិត​ក្នុង​រាង​កាយ​វា​មិន​អាច​ជួយ​ស្ដារ​ថាមពល​អ្នក​បាន​ឡើយ​។ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​តែ​បៃតង ១​ពែង គឺ​ល្អ​ប្រសើរ​ជាង ក៏​ព្រោះ​វា​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ទាប​។
៣. រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឱ្យ​បាន​គ្រប់គ្រាន់
ជាក់ស្ដែង​អ្នក​មិន​ចាំបាច់​ពឹង​តែ​លើ​កាហ្វេ​អ៊ី​ន​តែ​មួយ​មុខ​ឡើយ​ដើម្បី​ស្ដារ​ថាមពល​ដែល​បាត់បង់​មក​វិញ​។ ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ទឹក ១​កែវ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ខណៈ​ដែល​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ជួយ​ផ្ដល់​ថាមពល​។ រាង​កាយ​របស់​ពួក​យើង​មាន​ផ្ទុក​ជាតិ​ទឹក​ប្រមាណ​ពី ៥០ ទៅ ៦៥ ភាគរយ​ឯណោះ ការ​រក្សា​ឱ្យ​បាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​អាច​ជួយ​ឱ្យ​សរីរាង្គ​ទាំងអស់​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ ជា​ពិសេស​នៅ​ពេល​អ្នក​ត្រូវធ្វើ​ការ​វេន​យប់​។
៤. ធ្វើ​លំ​ហាត់ប្រាណ​មួយ​ភ្លែត
មួយ​ក្នុង​ចំណោម​វិធី​ដ៏​លឿន​បំផុត​ដើម្បី​បង្កើន​កម្រិត​នៃ​ថាមពល​រាង​កាយ ខណៈ​ពេលធ្វើការ​វេន​យប់​នោះ គឺ​ការ​ឆ្លៀត​ធ្វើ​លំ​ហាត់ប្រាណ​ប៉ុន្មាន​នាទី​។ អ្នក​អាច​គ្រាន់តែ​អា​វ៉ង់​ពី ១២ ទៅ ១៥​ដង ឬ​ដើរ​ឡើងជណ្ដើរ​ក៏​បាន​។
៥. ញ៊ាំ​អាហារ​សម្រន់​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន
ក្រៅពី​ល្អ​សម្រាប់​ការ​លូតលាស់​នៃ​សាច់ដុំ​ហើយ​នោះ ប្រូតេអ៊ីន​ក៏​ល្អ​សម្រាប់​រក្សា​ស្ថេ​រ​ភាព​នៃ​ថាមពល​រាង​កាយ​ផង​ដែរ​។ ដូច្នេះ​ហើយ​ទើប​អ្នកធ្វើការ​វេន​យប់​ចាំបាច់​គួរ​ជ្រើសរើស​ញ៊ាំ​អាហារ​សម្រន់​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ អ្នក​ទទួលទាន​បឺ​រ​សណ្ដែកដី ១​ស្លាបព្រា​បាយ ឬ​ញ៊ាំ​យ៉ា​អួរ​។ វិធី​នេះ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បាន​យូរ​ដោយសារ​បឺ​រ​សណ្ដែកដី និង​យ៉ា​អួរ​សុទ្ធ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ប្រូតេអ៊ីន និង​ខ្លាញ់​សុខភាព​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង