វា​តែងតែ​មិន​ច្បាស់​ទេ​ថា តើ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នោះ ប៉ុន្តែ​រឿង​មួយ​ចំនួន​អាច​បង្កើន​ហានិភ័យ​របស់​អ្នក ។ របៀប​រស់នៅ​ដែល​គ្មាន​សុខភាព​ល្អ នឹង​បង្កើន​សម្ពាធ​ឈាម​របស់​អ្នក​ក្នុង​ពេល​ណាមួយ ។ ហើយ​ពេល​សម្ពាធ​ឈាម​របស់​អ្នក​កាន់តែ​ខ្ពស់ អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​គាំងបេះដូង​នា​ពេល​អនាគត​។

អ្នក​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ប្រសិនបើ​អ្នក ៖
1.​ ​មាន​អាយុ​ជាង ៦៥ ឆ្នាំ
2.​ ​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង
3.​ ​មាន​ដើម​កំណើត​អាហ្វ្រិក ឬ​កា​រ៉ា​បៀ​ន
4.​ ​មាន​សាច់ញាតិ​មាន​សម្ពាធ​ឈាម​ខ្ពស់
5.​ ​បរិភោគ​អំបិល (​ប្រៃ​) ច្រើន
6.​ ​មិន​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ
7.​ ​មិន​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​គ្រប់គ្រាន់
8.​ ​ផឹកស្រា ឬ​កាហ្វេ (​ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេង​ទៀត​)
9.​ ​ជក់បារី
10.​ ​មិន​ទទួល​បានការ​គេង​គ្រប់គ្រាន់ ឬ​មានការ​រំខាន​ដល់​ដំណេក
11.​ ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឡើង​សម្ពាធ​ឈាម និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក ប្រសិនបើ​វា​ខ្ពស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង