រូបរាង​កាយ​សមសួន​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​គឺជា​បំណង​ប្រាថ្នា​របស់​ស្រី​ៗ​គ្រប់​រូប​។ ប៉ុន្តែ​បើ​យើង​មាន​រូប​រាង​ស្គម​ ស្លេកស្លាំង​ ​​គ្មាន​កម្លាំង​កំហែង​បែប​នេះ​ ​ធ្វើ​ម៉េច​នឹង​អាច​បញ្ចេញ​សម្រស់​ពិត​​របស់​ខ្លួន​បាន​ទៅ?​ ពិត​ណាស់​ មនុស្ស​យើង​ធាត់​ពេក​ក៏​ពិបាក​ ស្គម​ពេក​ក៏​​មិន​ស្រួល​ដែរ​ ពីព្រោះ​ថា​​នៅ​ពេល​ដែល​យើង​ស្គម​ជ្រុល​ ​ផ្ទៃ​មុខ​របស់​យើង​ក៏​មាន​សភាព​ផត​ និង​ឆាប់​​ចាស់​ជាង​វ័យ​ផង​ដែរ​។

ថ្ងៃនេះ​យើង​នឹង​បង្ហាញ​អ្នក​ពី​រឿង​ទាំង​៤ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​មាន​រាង​ស្អាត ប្រសិនជា​អ្នក​អាច​ធ្វើ​បាន​ក្នុង​ពេល​ព្រឹក ។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​អាច​ញ៉ាំ​ទឹក​លាយ​ជាមួយ​អំបិល​បន្តិច​ក្នុង​ពេល​ព្រឹក​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ទម្ងន់​អ្នក​មិន​ឡើង​ទៀត​ផង ។ ជា​ពិសេស វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​ផង​ដែរ​។

អ្នក​អាច​ពិសា​ពុ​ទ្ធ្រា​ក្រហម​ដែល​ក្រៀម​ចំនួន​១២​គ្រាប់​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ព្រោះ​វា​អាច​ជួយ​ការពារ​សក់​អ្នក​មិន​ឲ្យ​ជ្រុះ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​ពណ៌​ស៊ី​ជម្ពូ​ផង​ដែរ ។

ចេក​ក៏​អ្នក​គួរតែ​បរិភោគ​ពេល​ព្រឹក​ដែរ ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ ។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ធាត់​ឡើយ ព្រោះ​ជាតិពុល​ក្នុង​រាង​កាយ​អ្នក​បាន​បញ្ចេញ​មក​ក្រៅ​អស់​។

អ្នក​ក៏​អាច​ញ៉ាំ​ទឹកដោះគោ​ដែរ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ដោយ​មិនដឹង​ខ្លួន ពេល​ដែល​អ្នក​ព្យាយាម​ញ៉ាំ​ជា​រៀង​រាល់​ព្រឹក ។ ដូចនេះ អ្នក​អាច​បរិភោគ​តាម​ខាងលើ​នេះ ដើម្បី​ថែរក្សា​រាង​អ្នក​ឲ្យ​បាន​ស្អាត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង