ការស្រមើលស្រមៃរបស់អ្នកប្រហែលជាធ្វើឲ្យចិត្តអ្នកស្ងប់ស្ងាត់ជាងការរាប់ចៀមទៅទៀត។
ការសិក្សាស្រាវជ្រាវ បានណែនាំថា ការថតរូប និងការផ្តោតអារម្មណ៍លើធម្មជាតិ អាច ជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ និងធូរស្រាលដែលអាចជួយអ្នកចេញពីគំនិត ដែលធ្វើឱ្យអ្នក ស្វាងនៅពេលយប់។
ការស្រាវជ្រាវ ក៏បានរកឃើញថា ការនឹកស្រមៃដល់រូបភាពសប្បាយៗ និង ធម្មជាតិដ៏ស្រស់ ត្រកាល ជួយធ្វើឱ្យគេងលក់លឿន បើធៀប នឹងមនុស្សដែលមិនបានមានការស្រមៃបែបនេះ។
ដូច្នេះ ពេលអ្នករៀបដេក អ្នកអាចស្រមៃដល់រូបភាពសប្បាយៗ និង ធម្មជាតិដ៏ស្រស់ស្អាត។ វានឹងជួយអ្នកអោយចាកផុតពីអារម្មណ៍ច្របូកច្របល់ ហើយ ស្ងប់អារម្មណ៍ និង ឆាប់ដេកលក់។
ការធ្វើដូច្នេះមិនអស់លុយមួយរៀលទេ ដូច្នេះ អ្នកអាចសាកល្បងវាបាន៕