ការអានសៀវភៅដែលមានលក្ខណៈជាក្រដាសអាចផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំង ការជួយអ្នកឱ្យមានអារម្មណ៍ធូរស្រាលមុនពេលចូលគេង។
ការសិក្សាមួយបានណែនាំថាការអានសៀវភៅអំឡុងម៉ោងមុនពេលចូលគេងអាចជួយបង្កើនគុណភាពនៃការគេង រយៈពេល និងប្រសិទ្ធភាព។
ផ្ទុយទៅវិញ ការអានសៀវភៅអេឡិចត្រូនិចអាចប៉ះពាល់ដល់កត្តានៃការគេងទាំងនេះ។
សៀវភៅអេឡិចត្រូនិចបញ្ចេញពន្លឺពណ៌ខៀវ ដែលកាត់បន្ថយការបញ្ចេញជាតិ Melatonin ។ កម្រិត melatonin ថយចុះ ធ្វើឱ្យអ្នកពិបាកក្នុងការគេងលក់ណាស់ ហើយអាចនាំឱ្យអស់កម្លាំងកាន់តែច្រើននៅថ្ងៃបន្ទាប់។
ដូច្នេះ គេបានណែនាំឱ្យអានសៀវភៅដែលមានលក្ខណៈជាក្រដាស ដើម្បីជួយសម្រួល ដល់ការគេងរបស់អ្នក។