ពាក្យ «​កូន​ៗ» និង «​រញ៉េរញ៉ៃ​» ច្រើន​តែ​នៅ​ជាមួយ​គ្នា ហើយ «​អ្នក​មិន​អាច​មាន​ពាក្យ​មួយ​ដោយ​គ្មាន​ពាក្យ​មួយ​ផ្សេង​ទៀត​» នោះ​ទេ​។ ធ្វើ​តាម​ការ​ណែនាំ​ងាយ​ៗ​ទាំងនេះ​ដើម្បី​បង្រៀន​កូន​ៗ​បស់​អ្នក​ឱ្យ​ទទួលខុសត្រូវ​លើ​ភាព​រញ៉េរញ៉ៃ​ដែល​ពួក​គេ​បង្កើត​។

១.​ចាប់ផ្តើម​វ័យក្មេង
ក្មេង​ៗ​ចាប់ផ្តើម​យល់​ពី​ការ​ណែនាំ​សាមញ្ញ​ៗ នៅ​អាយុ​១​ឆ្នាំ​។ ពួក​គេ​ក៏​នឹង​សង្កេត និង​ធ្វើ​ត្រាប់​តាម​សកម្មភាព​របស់​អ្នកផង​ដែរ ដូច្នេះ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ចាប់ផ្តើម​បណ្តុះ​ទម្លាប់​ល្អ​ដូច​ជា​ធ្វើ​ឱ្យ​ពួក​គេ​វេច​ខ្ចប់​របស់របរ​ទុក​បន្ទាប់​ពី​លេង ​។

២.​កំណត់​គោលការណ៍
ពន្យល់​ពី​ការ​រំពឹង​ទុក និង​ច្បាប់​របស់​អ្នក​ឱ្យ​បាន​ច្បាស់​ដល់​កូន​ៗ របស់​អ្នក ហើយ​ត្រូវ​ប្រាកដ​ថា​ពួក​គេ​យល់​ពី​វា​។ ពួក​គេ​ត្រូវការ​ពេលវេលា​ដើម្បី​យល់​ពី​គំនិត​ថ្មី​នៃ​ការ​សម្អាត​បន្ទាប់​ពី​ការ​លេង​។

៣.​ត្រូវ​ជាប់លាប់
រៀបចំ​ផ្នែក​មួយ​នៃ​ទម្លាប់​លេង​របស់​ពួក​គេ ដូច្នេះ​វា​ក្លាយជា​ទំលាប់​សម្រាប់​ពួក​គេ​ក្នុង​ការ​ខ្ចប់ ក៏​ដូច​ជា​ប្រមូល​ទុក បន្ទាប់​ពី​លេង​រួច​។ កូន​ៗ របស់​អ្នក​កាន់តែ​ចាស់ វា​កាន់តែ​ពិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​បង្កើត​ទំលាប់​នៃ​ការ​សម្អាត ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មិន​បាន​ធ្វើ​វា​តាំងពី​ដំបូង​។

៤.​ធ្វើ​ជា​គំរូ
បង្កើត​គំរូ​ល្អ​សម្រាប់​ឱ្យ​កូន​អ្នក​ធ្វើ​តាម​។ ធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក​តាម​របៀប​រីករាយ​ជំនួស​ឱ្យ​ការ​ត្អូញត្អែរ និង​រអ៊ូរទាំ​អំពី​ការងារ​ទាំងអស់​ដែល​អ្នក​ត្រូវធ្វើ​។ ប្រសិនបើ​កូន​របស់​អ្នក លឺ អ្នក​រអ៊ូរទាំ​ហើយ​ឃើញ​ថា​អ្នក​មិន​ចង់​សម្អាត​ពួក​គេ នឹង​ចាប់ផ្តើម​គិត​ថា​ការ​សម្អាត គឺជា​បន្ទុក​មួយ​ហើយ​បង្វែរ​វា​ចេញ​។

៥.​ផ្តល់​ការ​លើកទឹកចិត្ត
រង្វាន់​តែងតែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​លើកទឹកចិត្ត​កូន​អ្នក​។ វា​អាច​ជា​អាហារ​សម្រន់ ការ​លេង​ក្រៅ​ម៉ោង ឬ​ការ​សរសើរ​ពួក​គេ​។ ក្មេង​គ្រប់​រូប គឺ​ខុស​គ្នា ដូច្នេះ​រក​វិធីសាស្ត្រ​មួយ​ដែល​នឹង​ជម្រុញ​ឱ្យ​គាត់​សម្អាត​ដោយ​ស្ម័គ្រចិត្ត​!

៦.​ធានា​ថា​គ្រប់​របស់របរ​មាន​កន្លែង​ជាក់លាក់​របស់​វា
កូន​របស់​អ្នក​អាច​បោសសំអាត​បាន​លុះត្រាតែ​គាត់​ដឹង​ច្បាស់​ពី​កន្លែង​ដែល​ប្រដាប់ប្រដា​ក្មេង​លេង​របស់​គាត់​គួរ​ទុក​។ ដើម្បី​ជួយ​គាត់​ឱ្យ​មានការ​រៀបចំ​សូម​ទិញ​ធុង​ប្រដាប់ប្រដា​ក្មេង​លេង កន្ត្រក ដាក់​ធ្នើរ ឬ​ថត​ក្រោម​គ្រែ​។ ការ​ធ្វើ​បែប​នេះ នឹង​អោយ​កូន​ដឹង​ថា​អ្វី​ត្រូវ​ទុក​នៅទីណា​។

៧. បង្កើត​ការ​សំអាត​ដោយ​មានការ​ប្រកួតប្រជែង ឬ​លេង​ហ្គេ​ម
កុមារ​ភាគច្រើន​មិន​មាន​ឆន្ទៈ​ក្នុង​ការ​សម្អាត​ទេ​ព្រោះ​ពួក​គេ​យល់​ថា​វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​នៃ​ការ​លេង​របស់​ពួក​គេ​។ ដូច្នេះ​ហេតុ​អ្វី​មិន​រាប់​បញ្ចូល​ការ​តម្រឹម​ផ្នែក​នៃ​ពេលវេលា​លេង​របស់​ពួក​គេ​ផង​ដែរ? ប្រកួតប្រជែង​កូន​របស់​អ្នក​ទៅ​នឹង​ហ្គេ​ម “​តើ​អ្នក​ណា​អាច​រៀបចំ​សំភារៈ​ក្មេង​លេង​បាន​ច្រើន​បំផុត​ក្នុង​មួយ​នាទី​” ។ សម្រាប់​ក្មេង​តូច គួរ​បង្វែរ​ការ​សម្អាត​វា​ទៅ​ជា​ល្បែង​កំសាន្ត​សប្បាយ​។ សុំ​ឱ្យ​កូន​អ្នក​រៀបចំ​ប្រដាប់ប្រដា​ក្មេង​លេង​តាម​ពណ៌ ឬ​រាប់​ពេល​អ្នក​ខ្ចប់​។

៨.​សម្រាក
កុមារ​តូច​ៗ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ក្នុង​បន្ទប់ ដែល​ពោរពេញ​ទៅ​ដោយ​ប្រដាប់ប្រដា​ក្មេង​លេង​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ចម្រុះ​ពណ៌​។ អនុញ្ញាត​ឱ្យ​ពួក​គេ​សម្រាក​រយៈពេល​ខ្លី បន្ទាប់​ពី​រើស​យក​ប្រដាប់ប្រដា​ក្មេង​លេង​ពីរ​បី ឬ​គ្រាន់តែ​ផ្តោត​លើ​ការ​វេច​ខ្ចប់​វត្ថុ​ជាក់លាក់​មួយ​។

៩.​ដកសិទ្ធិ
ប្រសិនបើ​អ្វី​ៗ​ទាំងអស់​បរាជ័យ​អ្នក​អាច​ចាប់ផ្តើម​ដកសិទ្ធិ​របស់​ពួក​គេ​ដូច​ជា​រឹបអូស​ប្រដាប់ប្រដា​ក្មេង​លេង​។ ត្រូវ​ប្រាកដ​ថា​អ្នក​រឹង​មាំ និង​ខ្ជាប់ខ្ជួន​។ កុំ​និយាយ​តែ​មាត់ ព្រោះ​កូន​របស់​អ្នក​នឹង​មិន​យក​ការ​គំរាមកំហែង​របស់​អ្នក​មក​និយាយ​ឱ្យ​ចំ​ពេល​ក្រោយ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ត្រូវ​ប្រាកដ​ថា​ការ​ដាក់​ទណ្ឌកម្ម គឺ​សម​ហេតុផល កុំ​គិត​ហួសហេតុ​ពេក​ព្រោះ​វា​អាច​មាន​ឥទ្ធិពល​បញ្ច្រាស និង​រារាំង​កូន​អ្នក​ពី​ការ​សម្អាត​ម្តងទៀត​។

១០.​ផ្តល់​កម្លាំងចិត្ត​និង​ទទួលស្គាល់​ការ​ខិតខំ​របស់​ពួក​គេ
ប្រសិនបើ​កូន​ៗ​របស់​អ្នកតូច​ចិត្ត សូម​ឱ្យ​គាត់​ដឹង​ថា​អ្នក​យល់​ពី​អារម្មណ៍​របស់​គាត់​។ ទោះ​យ៉ាងណា​ក៏​ដោយនៅ​ចុងបញ្ចប់​នៃ​ការ​សំអាត ការ​សម្អាត​តែ​ជា​អ្វី​ដែល​គាត់​ត្រូវធ្វើ​។ បន្ទាប់​មក​សរសើរ​ពួក​គេ​យ៉ាង​ខ្លាំង​នៅ​ពេល​ពួក​គេ​បំពេញ​គោលដៅ​របស់​ពួក​គេ​ ។ ធ្វើ​ឱ្យ​កុមារ​សម្អាត​បន្ទាប់​ពី​ខ្លួន​ពួក​គេ​ប្រហែលជា​ពិបាក​ប៉ុន្តែ​ដោយពេល​វេលា​និង​ការ​អត់ធ្មត់​កូន​តូច​របស់​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង