ជាតិកាហ្វេអ៊ីនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមមនុស្ស ដើម្បីជួយ ដល់ការអស់កម្លាំង និងជម្រុញការប្រុងប្រយ័ត្ន។
អាចនិយាយបានថា ជាតិកាហ្វេអ៊ីនអាចជះឥទ្ធិពលអវិជ្ជមានដល់ការចាប់ផ្តើមនៃការគេង គុណភាព និងរយៈពេល។
ទោះបីជាផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនឈានដល់កម្រិតកំពូលក្នុងរយៈពេល៣០នាទីក៏ដោយ វាអាចស្ថិតនៅក្នុងប្រព័ន្ធរបស់អ្នករហូតដល់១០ម៉ោងបន្ទាប់ពីទទួលទាន។
ការសិក្សាស្រាវជ្រាវ បានបង្ហាញថាការទទួលទានជាតិកាហ្វេអ៊ីនយ៉ាង ហោចណាស់ ៦ម៉ោងមុនពេលចូលគេង នៅតែអាចកាត់បន្ថយរយៈពេលគេងចំនួន១ម៉ោង។ ម៉ោងដែល បាត់បង់នេះ អាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកបាន។
រឿងដូចគ្នានេះកើតមានចំពោះអ្នកផឹកភេជ្ជះប៉ូវកម្លាំង។
ផ្ទុយទៅវិញ ការផឹកតែដែលគ្មានជាតិកាហ្វេអ៊ីន មុនពេលចូលគេងអាចជួយលើកកម្ពស់ការគេង និងធ្វើឲ្យអារម្មណ៍ធូលស្រាលបាន។