មនុស្សមួយចំនួនអាចពិបាកក្នុងការដេកលក់ ដោយសារតែគំនិតរបស់ពួកគេ បន្តវិលវល់ក្នុងខួរក្បាល។
ការសរសេរ និងការផ្តោតទៅលើគំនិតវិជ្ជមានអាចជួយឱ្យចិត្តស្ងប់ និងជួយឱ្យអ្នកគេង លក់បានលឿន។
ការសិក្សាតូចមួយ ដែលពាក់ព័ន្ធនឹងនិស្សិតមហាវិទ្យាល័យចំនួន៤១នាក់បានណែនាំ ថាការសរសេរបាននាំឱ្យមានការថយចុះនៃការព្រួយបារម្ភ និងភាពតានតឹងពេលគេង បង្កើនពេលវេលានៃការគេង និងធ្វើអោយគុណភាពនៃការគេងប្រសើរឡើង។
ការសិក្សាផ្សេងមួយទៀតបានរកឃើញថាការសរសេរបញ្ជីការងារដែលត្រូវធ្វើ ដោយ ប្រើពេលត្រឹមតែ៥នាទី ក៏មានប្រសិទ្ធភាពជាងការសរសេរកំណត់ហេតុប្រចាំថ្ងៃក្នុង ការជួយមនុស្សវ័យជំទង់ឱ្យគេងលក់បានលឿនផងដែរ។
ទុកពេល១៥នាទីជារៀងរាល់យប់ដើម្បីសរសេរអំពីសកម្មភាពមួយថ្ងៃរបស់អ្នកក៏អាចជួយបានផងដែរ។ ចងចាំថាត្រូវផ្តោតលើព្រឹត្តិការណ៍វិជ្ជមាន ព្រឹត្តិការណ៍ដែលនឹងមកដល់របស់អ្នក និងអារម្មណ៍របស់អ្នកនៅពេលនោះ។