ពេលវេលាដែលអ្នកញ៉ាំក្នុងពេលថ្ងៃអាចប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក។
លទ្ធផលស្រាវជ្រាវពី American Time Use Survey បានបង្ហាញថា ការញ៉ាំអាហារ មុនគេងមួយម៉ោង នឹងធ្វើឲ្យអ្នកងាយក្រោកពីគេងក្នុងពាក់កណ្តាល យប់ក្រោយពេលដែល គេងលក់ស្រួល។
ប្រភេទអាហារដែលអ្នកញ៉ាំក៏អាចប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នកផងដែរ។
ជាឧទាហរណ៍ ការស្រាវជ្រាវមួយបានបង្ហាញថា ទោះបីជារបបអាហារដែលមានជាតិ កាបូអ៊ីដ្រាតខ្ពស់អាចធ្វើឱ្យអ្នកគេងលក់បានលឿនក៏ដោយ តែវាមិនមែនជាការធ្វើឲ្យអ្នក គេងលក់ស្ងប់នោះទេ។ ផ្ទុយទៅវិញ អាហារដែលមានជាតិខ្លាញ់ច្រើនអាចជម្រុញ ឱ្យការ គេងកាន់តែស្ងប់ និងកាន់តែមានផាសុកភាព។
ចំណែកកាហ្វេអាចមានផលប៉ះពាល់ជាអវិជ្ជមានដក់ការដេកលក់ពេលយប់។
ចូរកុំផឹកកាហ្វេចាប់ពីម៉ោង បី រសៀលទៅ ពីព្រោះវាអាចធ្វើអោយពិបាក ដល់ការដេក លក់នៅពេលយប់ផងដែរ។