តាមការស្រាវជ្រាវដែលបានចេញផ្សាយនៅឆ្នាំ ២០២២ ការប៉ះពន្លឺអាចជះឥទ្ធិពល ដល់នាឡិកាខាងក្នុងនៃរាងកាយរបស់អ្នក ដែលគ្រប់គ្រងការគេង និងការភ្ញាក់។ វាក៏អាចជួយកំណត់រយៈពេល ពេលវេលា និងគុណភាពនៃការគេងរបស់អ្នកផងដែរ។
ការស្រាវជ្រាវបានបង្ហាញថារាល់ការចំណាយពេលលើសមួយម៉ោងនៅខាងក្រៅ នឹងជួយ ធ្វើឲ្យអ្នកកាន់តែឆាប់គេងលក់មុន៣០នាទី។
ការប៉ះពាល់ពន្លឺថ្ងៃក៏អាចបង្កើនភាពអស់កម្លាំងពេលយប់ ក៏ដូចជារយៈពេលនៃការគេង និងគុណភាពផងដែរ។
ពេលវេលាគឺមានសារៈសំខាន់ ព្រោះពន្លឺពេលយប់ច្រើនពេកអាចរារាំងអ្នកពីការងងុយគេង និងរារាំងការផលិតមេឡាតូនីន។
មេឡាតូនីន គឺជាអរម៉ូនសំខាន់សម្រាប់ការគេងដែលផលិតនៅក្នុងភាពងងឹត។
ដូច្នេះការស្វែងរកតុល្យភាពរវាងពន្លឺ និងភាពងងឹតគឺមានសារៈសំខាន់។ នេះអាចត្រូវបានធ្វើ ដោយការត្រូវពន្លឺថ្ងៃ នៅពេល ថ្ងៃភ្លឺ ហើយពេលយប់ប្រើប្រាស់វាំង ននដែលបាំងពន្លឺ នៅ ពេលយប់។