ការគេងមិនគ្រប់គ្រាន់នៅពេលយប់អាចនាំឱ្យងងុយគេងពេលថ្ងៃ។ ប្រជាជនខ្មែរយើង មួយចំនួនចូលចិត្តដេកថ្ងៃ។ ប៉ុន្តែ អ្នកត្រូវចាំថាការដេកថ្ងៃអាចនឹងធ្វើអោយអ្នកដេកលក់ នៅពេលយប់។
ថ្វីត្បិតតែការគេងខ្លីអាចបង្កើនការប្រុងប្រយ័ត្ន និងអារម្មណ៍ល្អ តែមានការស្រាវជ្រាវ បង្ហាញ ពីផលប៉ះពាល់នៃការគេងខ្លីចំពោះការគេងពេលយប់។
នៅក្នុងការសិក្សាមួយដែលពាក់ព័ន្ធនឹងនិស្សិតមហាវិទ្យាល័យចំនួន៤៤០ នាក់ គេសង្កេត ឃើញថា ចំពោះអ្នកដែលគេងថ្ងៃ៣ដង ឬច្រើនដងក្នុងមួយសប្តាហ៍ ហើយអ្នកដែលគេង លើសពី២ម៉ោង ឬគេងជ្រុល (ចន្លោះម៉ោង ៦ល្ងាចដល់ម៉ោង៩យប់) ពិបាកគេងលក់ណាស់ ក្នុងពេលយប់។
ការសិក្សាតូចមួយក្នុងឆ្នាំ២០១៦ ដែលពាក់ព័ន្ធនឹងសិស្សវិទ្យាល័យដែលមានសុខភាពល្អចំនួន ២៣៦នាក់ បានបង្ហាញថា ការគេងពេលថ្ងៃអាចនាំឱ្យរយៈពេលនៃការគេង ពេលយប់ កាន់តែខ្លី ហើយគុណភាព និងប្រសិទ្ធភាពនៃការគេងកាន់តែទាប។
ដើម្បីដឹងថាតើការគេងថ្ងៃប៉ះពាល់ដល់ការគេងយប់របស់អ្នកឬអត់ សូមព្យាយាមកុំគេងថ្ងៃ ឬកំណត់ខ្លួនអ្នកឱ្យគេងថ្ងៃត្រឹមរយៈពេល៣០នាទីបានហើយ។