នៅពេលដែលមនុស្សមានភាពតានតឹង ពួកគេមានទំនោរពិបាកក្នុងការដេកលក់ណាស់។
ការស្រាវជ្រាវបានបង្ហាញថា សមាធិ ឬ ការហាត់ យ៉ួហ្គា អាចផ្តល់ឥទ្ធិពលវិជ្ជមាន លើ គុណភាព ប្រសិទ្ធភាព និងរយៈពេលនៃការគេង។
យូហ្គាជួយអ្នកឲ្យដកដង្ហើមបានល្អ និងជួយវឹកហាត់ចលនានៃរាងកាយដែល អាចជួយ បន្ថយភាពអន្ទះសារ និងភាពតានតឹងដែលប្រមូលផ្តុំនៅក្នុងខ្លួនរបស់អ្នក។
ការធ្វើសមាធិអាចបង្កើនកម្រិត melatonin និងជួយឱ្យខួរក្បាលចូលទៅក្នុងស្ថានភាព ដែលការគេងកាន់តែងាយស្រួល។
ជាចុងក្រោយ យោងទៅតាមការស្រាវជ្រាវ បានអោយដឹងថា ការសមាធិអាចមាន ឥទ្ធិពលវិជ្ជមានទៅលើប្រភពនៃភាពតានតឹង គុណភាពនៃការគេង និងមុខងារយល់ ដឹងរបស់អ្នក។ វាអាចជួយអ្នកឱ្យផ្តោតលើបច្ចុប្បន្ន ជាជាងព្រួយបារម្ភអំពីការងងុយគេង។