បរិយាកាសនៃការគេងក្តៅអាចប៉ះពាល់ដល់សីតុណ្ហភាពរាងកាយរបស់មនុស្ស ដែលអាចប៉ះ ពាល់ដល់គុណភាពនៃការគេងរបស់ពួកគេ។
ការគ្រប់គ្រងកម្តៅ គឺជាសីតុណ្ហភាពខាងក្នុងនៃរាងកាយរបស់អ្នក។
នៅពេលអ្នកគេង និងរៀបចំគេង រាងកាយរបស់អ្នកចាប់ផ្តើមបញ្ចេញ កំដៅតាម រយៈ ការពង្រីកសរសៃឈាម។ ដំណើរការមួយនេះបញ្ជូនសញ្ញានៃការចាប់ផ្តើមដំណេក ទៅកាន់ រាងកាយរបស់អ្នក។
បន្តិចម្ដងៗ សីតុណ្ហភាពរាងកាយរបស់អ្នកថយចុះ រហូតដល់ក្រោកពីគេងម្តងទៀត។
ការរក្សាសីតុណ្ហភាពក្នុងបន្ទប់ក្នុងរង្វង់ ២០ ដឺក្រេ សេ អាចជួយរក្សា សីតុណ្ហភា ពរាងកាយរបស់អ្នកទាប និងធ្វើអោយ អ្នកឆាប់ ដេកលក់។
ការពិនិត្យឡើងវិញនៃការស្រាវជ្រាវ បានបង្ហាញថា ការងូតទឹកក្តៅ១ទៅ២ម៉ោង មុនចូល គេងក៏អាចបង្កើនល្បឿននៃការគ្រប់គ្រងកម្ដៅ និងជួយឱ្យអ្នកគេងលក់កាន់តែលឿនផងដែរ។
វាក៏បានរកឃើញផងដែរថាមនុស្សដែលងូតទឹកចាប់ពីសីតុណ្ហភាព៤០អង់សាសេ ដល់ ៤២ អង់សាសេ យ៉ាងហោចណាស់១០នាទីមុនចូលគេងក៏ជួយបង្កើន ការគេងលក់លឿនដែរ។