វាជារឿងធម្មតាទេ ដែលមានអារម្មណ៍ស្រេកទឹក បន្ទាប់ពីបរិភោគអាហារហឹរ ឬធ្វើលំហាត់ប្រាណខ្លាំងក្លា ជាពិសេសនៅពេលក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះការស្រេកទឹករបស់អ្នកខ្លាំងជាងធម្មតា ហើយនៅតែបន្តបន្ទាប់ពីអ្នកផឹក។

អ្នកអាចជួបប្រទះនូវបញ្ហាភ្នែកព្រិល និងអស់កម្លាំង។ ទាំងនេះ គឺជារោគសញ្ញានៃការស្រេកទឹកខ្លាំងពេក ដែលអាចជាសញ្ញានៃស្ថានភាពសុខភាពធ្ងន់ធ្ងរ។
មូលហេតុអ្វីបានជាស្រេកទឹកហួសកំរិត?
មូលហេតុអាចរួមមាន៖
.បរិភោគអាហារប្រៃឬហឹរ
.ជំងឺ
.ធ្វើលំហាត់ប្រាណខ្លាំង
.រាគ
.ក្អួត
.រលាក
.ការបាត់បង់ឈាម
.ថ្នាំដែលមានវេជ្ជបញ្ជាជាក់លាក់រួមមាន lithium ថ្នាំបញ្ចុះទឹកនោម និងថ្នាំប្រឆាំងនឹងរោគមួយចំនួន។
ការស្រេកឃ្លាន ឬស្រេកទឹកខ្លាំងពេក ដែលមិនអាចបញ្ឈប់បាន អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជា ៖
.ការខ្វះជាតិទឹក ៖ បញ្ហានេះកើតឡើងនៅពេលអ្នកខ្វះបរិមាណវត្ថុរាវឱ្យរាងកាយរបស់អ្នកដំណើរការបានត្រឹមត្រូវ ។ ការខ្វះជាតិទឹកធ្ងន់ធ្ងរ គឺមានគ្រោះថ្នាក់ដល់ជីវិត ជាពិសេសទារក និងកុមារ ។ ការខ្វះជាតិទឹកអាចបណ្តាលមកពីជំងឺ ការបែកញើសច្រើន ការនោមញឹក ក្អួត ឬរាក។
.ជំងឺទឹកនោមផ្អែម ៖ ការស្រេកទឹកច្រើនពេកអាចបណ្តាលមកពីជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia) ។ ជារឿយៗវាជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូង ដែលអាចកត់សម្គាល់បាននៃជំងឺទឹកនោមផ្អែមប្រភេទនេះ។
.ជំងឺទឹកនោមផ្អែម Insipidus៖ ទម្រង់នៃជំងឺទឹកនោមផ្អែមនេះ កើតឡើងនៅពេលដែលរាងកាយរបស់អ្នកមិនអាចគ្រប់គ្រងជាតិទឹកបានត្រឹមត្រូវ។ នេះបណ្តាលឱ្យមានអតុល្យភាព និងការបាត់បង់ទឹកនៅក្នុងខ្លួនរបស់អ្នកដែលនាំឱ្យមានការនោម និងស្រេកទឹកខ្លាំងពេក។
.ជំងឺទឹកនោមផ្អែម Dipsogenic diabetes insipidus៖ ស្ថានភាពនេះបណ្តាលមកពីការខ្វះខាត នៃយន្តការស្រេកទឹក ដែលបណ្តាលឱ្យមានការកើនឡើងនៃការស្រេកទឹក និងការទទួលទានរាវ ជាមួយនឹងការនោមញឹកញាប់។។
.ខ្សោយបេះដូង ថ្លើម ឬតំរងនោម
.ការក្លាយដំបៅ (Sepsis)៖ នេះគឺជាជំងឺគ្រោះថ្នាក់ ដែលបណ្តាលមកពីប្រតិកម្មរលាកធ្ងន់ធ្ងរ ពីការឆ្លងមេរោគជាមួយបាក់តេរី ឬមេរោគផ្សេងៗ៕