គ្មាន​នរណា​ម្នាក់​ចូល​ចិត្តការ​កើត​មុន​ទេ ហេតុ​ដូច្នេះ​ហើយ​យើង​តែងតែ​ព្យាយាម​លុប​បំបាត់​វា​ឲ្យ​បាន​លឿន​បំផុត​នៅ​ពេល​ដែល​ឃើញ​វា​កើតឡើង ​។ ហើយ​ការ​ញិច​មុន ​គឺជា​វិធីសាស្ត្រ​ដែល​មនុស្ស​ភាគច្រើន​តែងតែ​ធ្វើ​មុនគេ​ ។ អ្នក​ប្រហែលជា​គិត​ថា អ្នក​អាច​បំបាត់​បញ្ហា​នេះ​បាន ប៉ុន្តែ​វា​មានរឿង​ច្រើន​ថែម​ទៀត​ បើសិនជា​អ្នក​ប្រើ​វិធី​ញិច​មុន​នេះ​។ មុន​ គឺ​ស្ទុ​ក​ទុក​ជាតិ​ប្រេង​នៅ​ពី​ក្នុង​ខ្លួន​វា ដែល​ប្រេង​នេះ​ចេញពី​ក្រពេញ​មួយ​ឈ្មោះ​ថា Sebaceous Gland​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មាន​មធ្យោបាយ​ច្រើន​ណាស់​ក្នុង​ការ​បំបាត់​មុន តែ​មិនមែន​ជា​ការ​ញិច​មុន​ឡើយ​។

នៅ​ពេល​អ្នក​ញិច​មុន វា​នឹង​រុញ​សារធាតុ​ជា​ច្រើន​ចូល​ទៅ​ក្នុង​ស្បែក​កាន់តែ​ជ្រៅ​។ ជាមួយ​គ្នា​នឹង​ប្រេង Sebum និង​ប្រេង វា​ក៏​នាំ​យក​បាក់តេរី​ចូល​ជាមួយ​គ្នា​ដែរ​។ នៅ​ពេល​អ្នក​ញ៉េ​ច​មុន ការ​បង្ក​រោគ​អាច​បង្ក​ជា​អាកា​រៈ​ក្រហម​ស្បែក និង​ហើម​ស្បែក​កាន់តែ​ខ្លាំង ដូច្នេះ​វា​មិនមែន​ជា​វិធី​បំបាត់​មុន​ទេ តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​វិញ​។ ការ​ញិច​មុន​ក៏​អាច​ធ្វើ​ឲ្យ​កើតជា​ស្នាក​ស្នាម ហើយ​ថ្ងៃក្រោយ​អាច​ក្លាយទៅជា​ស្នាម​ផ្លែ​ជាប់​រហូត​ទៀត​ផង​។

កោសិកា​ស្បែក​ងាប់​ៗ​របស់​យើង​នឹង​ជ្រុះ​ជា​ទៀងទាត់ ប៉ុន្តែ​ពេល​ខ្លះ ផ្នែក​មួយ​នៃ​កោសិកា​ស្បែក​ងាប់​ៗ​នោះ​នៅ​តែ​មិន​ជ្រុះ​អស់ ហើយ​ក៏​អាច​កកកុញ​ជាមួយ​ជាតិ​ប្រេង​លើ​ស្បែក​។ ដូច្នេះ​ដើម្បី​សម្អាត​កោសិកា​ស្បែក​ងាប់​ៗ​ទាំងនេះ​បាន ក្រពេញ Sebaceous Glands និង​ចាប់ផ្តើម​ផលិត​ប្រេង Sebum កាន់តែ​ច្រើន​។ ប៉ុន្តែ​ប្រេង​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​បាក់តេរី​លូតលាស់ និង​បង្ក​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហើយ​អាច​ធ្វើ​ឲ្យ​កើត​មុន​កាន់តែ​ច្រើន​លើ​ស្បែក​ថែម​ទៀត​។

មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​បំបាត់​មុន​។ ប៉ុន្តែ​ការ​កើត​មុន​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ឡើយ​។ វា​ក៏​ងាយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​បើសិនជា​អ្នក​រស់នៅ​មាន​ភាព​អត់ធ្មត់​នឹង​វា​មួយ​រយៈ និង​មិន​ប៉ះពាល់​វា​ទេ​។ ប៉ុន្តែ​បើសិនជា​អ្នក​គិត​ថា វា​កំពុង​តែ​ធ្ងន់ធ្ងរ​ហើយ អ្នក​អាច​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​គាត់​អាច​ណែនាំ​វិធីសាស្ត្រ​ល្អ​ៗ​នូវ​អ្វី​ដែល​អ្នក​គួរ​ត​ធ្វើ និង​មិន​គួរ​ធ្វើ​។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​មាន​ថ្នាំ​ច្រើន​ណាស់​ដែរ​ក្នុង​ការ​បំបាត់​ជំងឺ​មុន​។ ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ម្តងទៀត​ជា​មិន​ខាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង