ការហាត់ប្រាណអាចមានឥទ្ធិពលច្រើនជាងអ្វីដែលធ្វើឲ្យរាងកាយមានសុខភាពល្អទៅទៀត ។ វាក៏មានឥទ្ធិពលទៅលើសារធាតុគីមីជាច្រើនក្នុងខួរក្បាលដែរ ក្នុងការជួយដល់ការគិត និងផ្ចង់អារម្មណ៍របស់អ្នក។ ខាងក្រោមនេះគឺជាការពន្យល់ខ្លះៗអំពីការហាត់ប្រាណជួយបង្កើនថាមពលរបស់ខួរក្បាល៖

• ការហាត់ប្រាណពង្រឹងដល់ការមានភាពប្រុងប្រយ័ត្ន និងផ្ចង់អារម្មណ៍ ព្រមទាំងជួយឲ្យមានភាពរំងាប់អារម្មណ៍កាន់តែល្អជាងមុន
• ការហាត់ប្រាណនឹងជំរុញដល់ការលូតលាស់សរសៃប្រសាទ ពង្រឹងដល់សមត្ថភាពខួរក្បាលក្នុងការស្វែងយល់ ដំណើរការ ការរំលឹកឡើងវិញ និងការប្រើប្រាស់ព័ត៌មានដែលទទួលបាន
• ការហាត់ប្រាណក៏ពង្រឹងដល់អារម្មណ៍ និងជួយឲ្យអ្នកមានផលិតភាពការងារកាន់តែច្រើន ព្រមទាំងអារម្មណ៍ធ្វើការកាន់តែប្រសើរជាងមុន
អ្នកគួរតែហាត់ប្រាណមុនពេលមានបំណងធ្វើការងារអ្វីដែលសំខាន់ណាមួយ។ ប៉ុន្តែមិនត្រូវធ្វើការ ឬរៀនសូត្របណ្តើរ ហាត់ប្រាណបណ្តើរឡើយ ព្រោះលំហូរឈាមនឹងរត់ចេញឆ្ងាយពីខួរក្បាល ហើយក៏ពិបាកនឹងរៀនសូត្រថែមទៀត៕