នរណា​ៗ​ក៏​ចង់​ស្អាត និង​ក្មេង​ជាង​វ័យ​ដែរ ប៉ុន្តែ​អ្នកខ្លះ​មិន​បាន​អនុវត្ត​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួនឯង​ក្មេង ឬ​មើលថែ​សម្រស់​បាន​រហូត​ឡើយ តែ​មាន​មនុស្ស​ខ្លះ​ទៀត​ប្រកាន់ខ្ជាប់​នៅ​ទម្លាប់​នៃ​ការ​ទទួលទាន​ទៀត​ទាត់ និង​ព្យាយាម​ហាត់ប្រាណ​ទើប​ទទួល​បាន​ជោគជ័យ ។

មក​ដឹង​ពី​អាហារ​ទាំង​៦ ប្រភេទ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ និង​ស្រស់​ស្អា​តទៅ​ណា​មក​ណា​ក៏​គេ​សរសើរ​មិន​ឈប់​ទាំងអស់​គ្នា ៖
១-​រមៀត
រមៀត​មាន​ផ្ទុក​នូវ​សារធាតុ Curumin ដែល​ក្រៅពី​ជួយ​ការពារ​ជំងឺមហារីក វា​ក៏​មាន​ឥទ្ធិពល​ប្រឆាំង​ភាព​ចាស់​ជាង​វ័យ​សម្រាប់​ស្បែក​របស់​អ្នកផង​ដែរ​។ ជាង​នេះ​ក៏​ការពារ​ដល់​កោសិកា​ស្បែក ហើយ​ការពារ​ពី​ការ​បំផ្លាញ​រ៉ា​ឌី​កាល​សេរី អាច​កាត់​បន្ថយ​ការ​កើត​ស្នាម​ជ្រីវជ្រួញ​។

២-​ផ្លែ​ឃី​វី
សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាននៅ​ក្នុង​ផ្លែ​ឃី​វី អាច​ជួយ​ឲ្យ​ស្បែក​រឹង​មាំ និង​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ពួក​វា​ក៏​ជួយ​កាត់​បន្ថយ​នៅ​ការ​បំផ្លាញ​ដោយ​កាំរស្មី UV មក​លើ​ស្បែក​ផង​ដែរ​។
៣- ត្រី​សា​ម៉ុង
ត្រី​សា​ម៉ុង​មាន​ផ្ទុក​នូវ​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​រារាំង​អង់ស៊ីម មិន​ឲ្យ​វិ​វត្ត​ទៅ​កើត​ស្នាម​ជ្រីវជ្រួញ​។ ជាង​នេះ​វា​ក៏​ជួយ​ឲ្យ​ប្រសើរ​ឡើង​នៅ​កោសិកា​ស្បែក ដែល​រង​ការ​បំផ្លាញ​ពី​ពន្លឺព្រះអាទិត្យ​ផង​ដែរ​។ ត្រី​សា​ម៉ុង​ជា​មុខម្ហូប ដែល​ប្រជាជន​ជប៉ុន​ពេញ​និយម​បំផុត​។

៤- សា​រ៉ា​យ​សមុទ្រ
វា​សម្បូរ​ទៅ​ដោយ​ជាតិ​អ៊ីយ៉ូត ដែល​ជួយ​បង្កើន​ការ​សំយោគ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត និង​ជំរុញ​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ៤០ ភាគរយ​នៃ​សា​រ៉ា​យ​សមុទ្រ​គឺ​មាន​ជាតិ​សរសៃ ដែល​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​និង​បង្កើន​ការ​បន្សាប​ជាតិពុល​ក្នុង​ថ្លើម​។ ជា​ធម្មតា​ពេល​គ្មាន​ជាតិពុល​ក្នុង​រាង​កាយ នោះ​សភាព​ស្បែក​ក៏​ជះ​មក​ភ្លឺ​ស្អាត​ផង​ដែរ​។
៥-​ដំឡូងជ្វា
ជា​អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយ និង​ផ្អែម​ឆ្ងាញ់ ដោយ​វា​មាន​ផ្ទុក​នូវ​វីតាមីន​ជា​ច្រើន លាយឡំ​នឹង​អាស៊ី​ដ​អា​មី​ណូ ស័ង្កសី កាល់ស្យូម ដែល​សុទ្ធតែ​ល្អ​សម្រាប់​ស្បែក​។

៦- គ្រាប់ Pistachio
វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ឲ្យ​កាត់​បន្ថយ​ដំណើ​រវិ​វត្ត​ទៅ​ភាព​ចាស់ ហើយ​ជួយ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ ដោយសារ​តែ​ការ​ជម្រុះ​នៅ​រ៉ា​ឌី​កាល់​សេរី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង