ស្ត្រី​ដែល​ធ្លាក់ស ប្រហែលជា​មាន​ក្តី​បារម្ភ​ច្រើន​អំពី​របប​អាហារ ដែល​គួរ​តម និង​គួរ​ទទួលទាន ដើម្បី​ឆាប់​ជា​សះស្បើយ ។

គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា របប​អាហារក៏​មាន​សារៈសំខាន់ ក្នុង​ការ​ព​ន្លឿ​ន​នៃ​ការ​ព្យាបាល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។ ដូច្នេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​របប​អាហារ​ពិសេស សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​មាន​ជំងឺ​ធ្លាក់ស​។

ពេល​មាន​បញ្ហា​នេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​បន្លែ និង​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ ដូច​ជា ទឹក​ត្រសក់ ទឹក​ម្នាស់ ទឹក​ទំពាំងបាយជូរ ទឹកក្រូច និង​ទឹក​ផ្លែ​ប៉ោម​ជាដើម​។ ចំណែកឯ​អ្នក​ដែល​ខ្សោយ មិនសូវ​មាន​កម្លាំង ឬ​ស្រក​ទម្ងន់ គួរតែ​បន្ថែម​ការ​ញ៉ាំ​ទឹកដោះគោ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​។

អ្វី​ដែល​អ្នក​គួរ​ញ៉ាំ
១. ញ៉ាំ​ទឹកក្រូច​ស្រស់ ឬ​ទឹកក្រូច​ឆ្មារ​ក្តៅ​ៗ
២. ចូរ​ញ៉ាំ​ទឹកដោះគោ និង​ទឹក​ផ្លែ​ប៉ោម ឬ​ទឹកក្រូច
៣. ចូរ​ញ៉ាំ​បន្លែ​ស្ងោរ ស្រូវ​សាឡី និង​ទឹកដោះគោ
៤. ចូរ​ញ៉ាំ​ស៊ុប​បន្លែ សាឡា​ត ឬ​ផ្លែ​ឈើ​តាម​រដូវ​។

យ៉ាងណាមិញ ប្រសិនបើ​ស្ថានភាព​របស់​អ្នក​មិន​បាន​ធូរស្រាល ឬ​ចេះ​តែ​ធ្ងន់ធ្ងរ​ៗ​ទៅ សូម​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ជា​បន្ទាន់​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង