ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាបុគ្គលដែលមានចរិតស្មោះត្រង់ និងអាចពឹងផ្អែកបាន។ ជាហេតុដែលធ្វើឲ្យពេលដែលគេជួបនឹងបញ្ហាម្តងៗ នឹងមានអ្នកតាមជួយដោះស្រាយបញ្ហាជានិច្ច។ ដូចនេះ គេមិនខ្លាចថាខ្វះអ្នកជួយឡើយ។
ឆ្នាំថោះ
ឆ្នាំថោះ បើនិយាយដល់មាសប្រាក់ និងបុណ្យស័ក្តិមិនសំខាន់សម្រាប់គេឡើយ អ្វីដែលសំខាន់គឺភាពនឹងនរ។ ដោយសារតែចរិតបែបនេះ ទើបធ្វើឲ្យមានអ្នកគោរពស្រឡាញ់ច្រើន។ ដូចនេះ ពេលជួបឧបសគ្គ នឹងអាចទទួលបានជំនួយធំជានិច្ច។
ឆ្នាំកុរ
ឆ្នាំកុរ ជាមនុស្សមិនចេះចាយលុយផ្តេសផ្តាសឡើយ ដោយអាចសន្សំបានច្រើន។ ជាពិសេស គេតែងតែធ្វើល្អចំពោះមនុស្សគ្រប់គ្នា។ ជាហេតុដែលធ្វើឲ្យពេលដែលគេជួបនឹងបញ្ហា នឹងមានអ្នកចេញមុខជួយផងដែរ៕