បើសិនជាអ្នកមិនអាចទទួលបានការគេងគ្រប់គ្រាន់តែ វាអាចដោយសារតែសកម្មភាពដែលអ្នកបានធ្វើមុនពេលចូលគេង។ យ៉ាងណាមិញ ដើម្បីគេងលក់ស្រួល យកល្អគួរតែកុំធ្វើរឿងដូចខាងក្រោមនេះឲ្យសោះ៖

• លេបថ្នាំដែលមានសារធាតុ Pseudoephedrine ដែលជាថ្នាំភ្ញោចអារម្មណ៍។ បើសិនជាអ្នកត្រូវការព្យាបាលជំងឺផ្តាសាយ ឬរោគសញ្ញាអាឡែហ្ស៊ី ចូរជ្រើសរើសថ្នាំប្រភេទប្រឆាំងអាឡែហ្ស៊ីដែលផលិតឡើងដើម្បីប្រើពេលយប់
• មិនត្រូវមើលទូរទស្សន៍ ធ្វើការនៅមុខកុំព្យូទ័រ ឬប្រើទូរស័ព្ទឡើយ។ ព្រោះពន្លឺចេញពីឧបករណ៍ទាំងនេះ អាចភ្ញោចដល់ខួរក្បាល រហូតដល់គេងមិនលក់បាន។ ចូរជ្រើសរើសការអានសៀវភៅ ឬស្តាប់ចម្រៀងជំនួសវិញ
• មិនត្រូវងូតទឹកក្តៅមុនពេលគេងឡើយ។ ចូរងូតទឹកយ៉ាងហោចណាស់មួយម៉ោងមុនពេលគេង ទើបរាងកាយអាចមានពេលធ្វើឲ្យខ្លួនត្រជាក់មុនពេលគេងបាន។
• មិនត្រូវគេងទាំងញ៉ាំបាយឆ្អែតពេញពោះឡើយ ជាពិសេសអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្ពស់តែម្តង
• មិនត្រូវញ៉ាំភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីនឡើយ ព្រោះវាអាចដើមហេតុនាំឲ្យគេងមិនលក់៕