ប្រសិនជា​អ្នកចេះ​ជ្រើសរើស​អាហារ​មក​បរិភោគ វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទៀត​ផង ហើយ​ក្រោយ​ពេល​ដែល​អ្នក​អាច​គេង​លក់​ស្រួល នោះ​ស្បែក​មុខ​អ្នក​នឹង​ស្អាត​ដូច​គ្នា​។ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះទៅ?
ផ្លែ​ចេក
នៅ​ក្នុង​ចេក​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​មិន​ឲ្យ​ស្បែក​ខ្មៅ​ដុះ​ឡើង​លើ​ស្បែក​អ្នក​ឡើយ ម្យ៉ាងទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បន្ធូរ​សាច់ដុំ​បាន ជាង​នេះ​ទៅ​ទៀត​នៅ​មុន​ពេល​ដែល​អ្នក​គេង អ្នក​អាច​ញ៉ាំ​ចេក​បាន នោះ​វា​មិន​ត្រឹមតែ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នកដំណើរ​ការ​បាន​ល្អ​ទៀត​ផង​។

នំ​បុ័ង​ធ្វើ​ពី​ស្រូវ​សាលី
នៅ​មុន​ពេល​ដែល​អ្នក​ចូល​គេង ប្រសិនជា​អ្នក​ឃ្លាន អ្នក​អាច​ញ៉ាំ​នំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​បាន នោះ​អ្នក​នឹង​អាច​គេង​លក់​ស្រួល​ជា​មិន​ខាន​។

ស្រូវ​សាលី
នៅ​ក្នុង​នោះ​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គម ហើយ​អាច​គេង​លក់​ស្រួល​បាន​។

ដំឡូងបារាំង
អ្នក​អាច​យក​ដំឡូងបារាំង​ទៅ​ដុត ហើយ​កិន​វា​ឲ្យ​ម៉ត់​(​មិន​យក​សំបក​) ហើយ​យក​វា​ទៅ​លាយ​ជាមួយ​ទឹកដោះគោ​ក្តៅ​អ៊ុ​ន​ៗ ហើយ​យក​មក​ញ៉ាំ​បាន នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត និង​គេង​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង