បុគ្គលិកធ្វើការនៅតាមស្ថាប័នមួយចំនួនតែងតែជួបបញ្ហាហិរញ្ញវត្ថុដោយសារចាយសល់ថ្ងៃ ឬអស់លុយមុនដាច់ខែ ដោយពេលខ្លះសុខចិត្តរត់ទៅខ្ចីគេ និងសុខចិត្តញ៉ាំមីកំប៉ុងជាដើម ។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៥ចំនុច ដែលអាចជួយអ្នករៀនគ្រប់គ្រងលុយកាក់ និងត្រូវបង្កើតទម្លាប់ចាយលុយឲ្យបានត្រឹមត្រូវ ។
១. កុំចាយហួសមាឌ
នៅពេលបើកប្រាក់ខែមកភ្លាម ទោះប្រាក់តិច ឬច្រើន លោកអ្នកត្រូវតែដកប្រាក់សម្រាប់សន្សំទុកសិន។ ត្រូវរៀនបង្កើតទម្លាប់ចាយលុយ កុំចំណាយលើរបស់គ្រាន់ជាចំណង់មួយគ្រា តែត្រូវចំណាយលើរបស់ដែលត្រូវការយូរអង្វែង។
២. ការធ្វើបញ្ជីចំណាយប្រចាំថ្ងៃ
ការធ្វើបញ្ជីចំណាយ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយបង្កើនកញ្ចប់ថវិកា តាមរយៈការសិក្សាពីចំណាយរបស់អ្នកជាប្រចាំថ្ងៃ។ មនុស្សភាគច្រើន មិនសូវយកចិត្តទុកដាក់ ទៅលើការចំណាយបន្តិចបន្តួចរបស់ខ្លួន ខ្លះណាថាមិនចាំបាច់ ប៉ុន្តែការធ្វើដូចនេះ នឹងក្លាយជាបញ្ហាអ្នកក្នុងរយៈពេលណាមួយ។
៣. ផ្ដល់នូវការលើកទឹកចិត្តខ្លួនឲ្យឯង
នេះជាចំនុចពិសេសមួយ បន្ទាប់ពីការគ្រប់គ្រងហិរញ្ញវត្ថុអ្នកមានប្រសិទ្ធភាពហើយ អ្នកកុំភ្លេចឲ្យសោះ ពីការថែទាំសុខភាព បើអ្នកឈឺនោះ អ្នកនឹងមិនអាចធ្វើការបាន នឹងនាំឲ្យបាត់បង់ចំណូលទាំងស្រុង។
៤. ធ្វើចំណាត់ថ្នាក់នៃការសន្សំថវិការបស់អ្នក
ការធ្វើចំណាត់នេះ គឺជួយអ្នកក្នុងការព្យាករណ៍ការគ្រប់គ្រងចំណូលចំណាយអ្នកពីមួយខែ ទៅមួយខែ ពេលនោះអ្នកនឹងបានដឹងថា តើការចំណាយក្នុងខែណា អ្នកទទួលបានជោគជ័យគាប់ប្រសើរជាងគេ។ បន្ទាប់មក អ្នកត្រូវបន្តអនុវត្ត ផែនការនេះរហូតដល់ អ្នកមានប្រាក់ចំណូលសុទ្ធខ្ពស់ ហើយអាចលៃលកសម្រាប់វិនិយោគថ្ងៃអនាគត៕