ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​យប់ ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​ ​អាហារ​បំពង​ខ្លាញ់ ដូច​ជា ប្រហិត​ចៀន ដំឡូង​ចៀន ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ខ្លាញ់ អ្នក​មិន​គួរ​ពិសា​ក្រោយ​ម៉ោង​១០​យប់​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រាង​អ្នក​ធាត់​ខ្លាំង មិន​ស្អាត​ឡើយ ។
2.​ ​អាហារ​ដែល​ផ្អែម ដូច​ជា បង្អែម ក៏​អ្នក​មិន​គួរ​បរិភោគ​ក្រោយ​ម៉ោង​១០​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន​ពេល​ដែល​អ្នក​ចូល​ចិត្ត​បរិភោគ​ក្នុង​ពេល​យប់​។
3.​ ​អាហារ​ដែល​ប្រៃ​ខ្លាំង ក៏​មិន​គួរ​ញ៉ាំ​ក្រោយ​ម៉ោង​១០​ដែរ ព្រោះ​វា​អាច​លួច​រាង​អ្នក​ទៅ​ដោយ​មិនដឹង​ខ្លួន​។
ដូចនេះ ប្រសិនជា​អ្នក​មិន​ចង់​មាន​រាងដូចជា​ធុងសាំង អ្នក​គួរតែ​តមមាត់​អ្នក ដោយ​មិន​អាច​បរិភោគ​អ្វី​ក្រោយ​ម៉ោង​១០​ដែល​ជា​ម៉ោង​ដែល​ចូល​គេង​នោះ​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង