ខាងក្រោម​នេះ Health.com.kh​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​របស់​ប្តី​ដែល​បង្ហាញ​ថា គេ​ស្រឡាញ់​អ្នក​ខ្លាំង ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ ​នៅ​ពេល​ដែល​ដើរ​តាម​ផ្លូវ បើ​ប្តី​អ្នក​តែងតែ​កាន់​ដៃ​អ្នក​ជាប់ នោះ​មាន​ន័យ​ថា អ្នក គឺ​សំខាន់​ក្នុង​ចិត្ត​របស់​គេ ។
2.​ ​ស្វាមី​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​នឹង​ជួយ​ធ្វើ​ការងារ​ផ្ទះ​នៅ​ពេល​ដែល​ប្រពន្ធ​ត្រូវ​ថែម​ម៉ោង​ធ្វើការ ។ ជា​ពិសេស គេ​នឹង​ផ្ញើ​សារ​សួរ​ថា អ្នក​ពិសា​បាយ​ហើយ​នៅ កុំ​ភ្លេច​ញ៉ាំ​បាយ​ជាដើម ។
3.​ ​នៅ​ពេល​ដែល​អ្នក​ធាត់ គេ​មិន​ត្រឹមតែ​មិន​ត្អូញត្អែរ​ទេ ថែម​ទាំង​សរសើរ​ថា អ្នកមាន​សាច់​បន្តិច​ចឹ​ង​ទើប​ស្អាត ។
4.​ ​នៅ​ពេល​ដែល​អ្នក​មក​រដូវ​មិន​ទៀង គេ​តែង​បារម្ភ​ជា​និច្ច ដោយ​ខ្លាច​អ្នកមាន​បញ្ហា​សុខភាព​។
5.​ ​ក្រោយ​ពេល​ដែល​គេ​ត្រឡប់​មក​ផ្ទះ​វិញ នឹង​ជួយ​មើលថែ​ទាំ​កូន ដោយ​មិន​ឲ្យ​អ្នក​ហត់​ខ្លាំង​ឡើយ​។ ជា​ពិសេស នៅ​ពេល​ដែល​កូន​ឈឺ​ម្តង​ៗ គេ​តែង​ជួយ​មើលថែ​ទាំ​ជា​និច្ច ដោយ​មិន​បាន​សម្រាក​ឡើយ​។
6.​ ​ក្រោយ​ពេល​ដែល​អ្នក​កក់សក់​រួច គេ​តែងតែ​ជួយ​ផ្លុំ​សក់​អ្នក​ឲ្យ​ស្ងួត​ជា​និច្ច​។ ដូចនេះ ប្រសិនជា​ប្តី​អ្នក​បង្ហាញ​សកម្មភាព​ទាំងឡាយ​ខាងលើ​នេះ មាន​ន័យ​ថា​គេ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង