នៅលើលោកនេះ គ្មាននរណាម្នាក់មិនមានភាពស្ត្រេសក្នុងជីវិតឡើយ ។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចត្រូវបានបង្កើតឡើង ដើម្បីបន្ថយឱកាសនៃការស្ត្រេសបានដែរ ។ តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?

• ហាត់ប្រាណជាទៀងទាត់ ឬជារៀងរាល់ថ្ងៃបើសិនជាអាច
• ចូរញ៉ាំអាហារសម្បូរជីវជាតិជាទៀងទាត់
• គេងឲ្យបានច្រើន
• ធ្វើការពុតពែនខ្លួន ដកដង្ហើមជ្រៅៗ ឬអនុវត្តវិធីបន្ធូរអារម្មណ៍
• កុំខ្វល់អំពីរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន និងមិនបាច់បារម្ភច្រើនពេកអំពីរឿងតូចតាចឡើយ
• ត្រៀមខ្លួនឲ្យបានច្រើនបំផុតចំពោះភាពពិបាកទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខ
• រក្សាឲ្យបាននូវឥរិយាបទវិជ្ជមាន
• ចូរស្វែងរកមិត្តភក្តិ ឬមនុស្សដែលអ្នកស្រឡាញ់ដើម្បីនិយាយនូវអ្វីដែលអ្នកកំពុងតែមានក្នុងចិត្ត
• មិនត្រូវបង្ខំខ្លួនឯងពេកទេ ហើយក៏មិនបាច់ភ័យក្នុងការនិយាយថា ទេ នៅពេលចាំបាច់ដែរ
• បង្កើតគោលដៅរបស់ខ្លួន ប៉ុន្តែត្រូវតែធ្វើឲ្យវាមានភាពជាក់លាក់ដែរ
• ចូរប្រើពេលវេលាលេងសប្បាយៗឲ្យបានច្រើន៕