នេះ​គឺជា​ដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប ជា​ពិសេស ស្ត្រី​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​តែ​ម្តង​។ ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​អប់រំ​កូន​ឲ្យ​ក្លាយជា​បុគ្គល​ដែល​ឆ្លាត​ក្រោយ​ពេល​ដែល​កើត​ចេញ​មក ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​ ​ពេល​ដែល​អ្នក​ពរ​ពោះ​បាន​៦​ខែ កូន​ក្នុង​ផ្ទៃ​នឹង​ចាប់ផ្តើម​ដឹង​ពី​អារម្មណ៍​ខាងក្រៅ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ឆ្លើយឆ្លង​នឹង​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ច្រើន ដោយ​ធ្វើ​ឲ្យ​គេ​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​។ ជា​ពិសេស មនោសញ្ចេតនា​រវាង​អ្នក​ម្តាយ និង​លោកឪពុក​គួរតែ​រក្សា​ឲ្យ​បាន​ល្អទើប​អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ទទួល​បាន​អារម្មណ៍​សុភមង្គល​តាំងពី​ក្នុង​ពោះ​។
2.​ ​ទោះជា​អ្នកមាន​ផ្ទៃពោះ​ក៏​ដោយ ក៏​អ្នក​គួរតែ​បន្ត​ប្រើ​ខួរក្បាល​អ្នក​ដែរ ព្រោះ​អ្នក​ម្តាយ​ដែល​ប្រើ​ខួរក្បាល​ច្រើន នឹង​ធ្វើ​ឲ្យ​កូន​កើតមក​ឆ្លាត​ខ្លាំង​ណាស់ ថែម​ទាំង​ជួយ​កសាង​ទម្លាប់​ល្អ​មួយ​ដល់​កូន​បាន​ទៀត​ផង​។ ដូចនេះ កូន​នឹង​ខិតខំ​រៀនសូត្រ​តាម​អ្នក​ដែរ​។

3.​អ្នក​ម្តាយ​មិន​គួរ​លួច​ខ្ចិ​ល មិន​ហាត់ប្រាណ​នោះ​ទេ ព្រោះ​ការ​ហាត់ប្រាណ​អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អារម្មណ៍ល្អ​។ ដូចនេះ ចាប់ពី​ពេល​ដែល​អ្នក​ពរ​ពោះ​បាន​ពី​៥​ទៅ​៦​ខែ អ្នក​គួរតែ​ដើរ​ហាត់ប្រាណ​ឲ្យ​បាន​២០​នាទី​ជា​រៀងរាល់ថ្ងៃ ទើប​អាច​ធ្វើ​ឲ្យ​កូន​មាន​ចរិតល្អ និង​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង