ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត ក្នុងកន្លះខែខាងមុខនេះ នឹងអាចទទួលបានទ្រព្យមួយផ្នែកដែលធំខ្លាំងចូលមក។ ជាហេតុដែលធ្វើឲ្យគេរកមិនឃើញកន្លែងសម្រាប់ទុកសោះ។ ដូចនេះ គេនឹងចាយមិនចេះអស់នោះឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ កន្លះខែខាងមុខ នឹងទទួលបានលុយដែលចាយមិនអស់ ព្រោះមិនថាទៅកន្លែងណាក៏អាចចំណេញបានលុយធំដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នប្រកបដោយសុភមង្គលតែម្តង។
ឆ្នាំរកា
ឆ្នាំរកា កន្លះខែទៀត នឹងមានលាភក្នុងចូល ដោយធ្វើឲ្យអ្នកគេចមិនផុតពីការទទួលបានប្រាក់ធំឡើយ។ ជាពិសេស ប្រាក់នឹងចូលមកជាបន្តបន្ទាប់គ្នា ដោយធ្វើឲ្យគេសប្បាយចិត្តជាខ្លាំង៕